នគរបាលស្រុកបវេលបន្តបង្រ្កាបក​រ​ណីគ្រឿងញៀនក្នុងមូលដ្ឋានឃាត់ខ្លួនជនសង័្សយចំ​នួន​០២​នាក់អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិការនគរបាលស្រុកបវេល​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៤​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មុខសញ្ញា​គ្រឿង​ញៀន​យ៉ាងសកម្ម​ចំនួន​២នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ចុះស្រាវជ្រាវបង្ក្រាប​និងឃាត់ខ្លួន​ជាបន្តបន្ទាប់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។

លោកអធិការ​ស្រុក​ បន្តថា​ មុនឈានដល់ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ លោក​បានទទួលព័ត៍មានច្បាស់ការថា​មានករណី​ចែកចាយគ្រឿងញៀនខុសច្បាប់​ ភ្លាមនោះ​លោកបានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុក​ ចុះធ្វើការ​បង្រ្កាបជាក់ស្ដែង កាលពីយប់មិញនេះ​នៅចំណុចភូមិសាមគ្គី ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង​ ​។

លោកអធិការ​ស្រុក​ បានឱ្យដឹងទៀតថា​ ក្នុងប្រតិបត្តិការចុះបង្ក្រាប​នេះជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ពេជ្យ គឹមឡេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបវេល១ឃុំបវេល ស្រុកបវេល ខេត្តបា​ត់ដំបង។
-ចាប់យកសម្ភារៈវត្ថុតាង រួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន​០១​ថង់ សង្ស័យមានសារធាតុញៀន ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ពេជ្យ គឹមឡេង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន​០១​នាក់ទៀតនៅចំណុច ភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង នៅថ្ងៃដដែលវេលាម៉ោ​ង​១៩និង២០នាទីគឺឈ្មោះ ប្រាក់ សេងហុង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិដាច់ព្រាត់ ឃុំបវេលស្រុកបវេល ខេត្តបាត់ដំបង។
-ចាប់យកសម្ភារៈត្ថុតាង រួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន​០២​ថង់ សង្ស័យមានសារធាតុញៀន ។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០១គ្រឿង និងថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន។

...

ករណីនេះទាំងវត្ថុតាងនិងជន​សង្ស័​យនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំ​នាញអនុវត្តបន្តតាមនីតិវិធី​ ​ច្បាប់៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print