អឺរ៉ុបរង់ចំាការដាក់លិខិតសុំចាកចេញជាផ្លូវការរបស់អង់គ្លេស ទើបបើកកិច្ចប្រជុំ

ចែករំលែក៖

មេដឹកនាំ​អាល្លឺម៉ង់ បារាំង អ៊ីតាលី បានឯកភាពគ្នានិងមិនពិភាក្សាជាមួយអង់គ្លេសស្តីពី​ Brexit នោះឡើយរង់ចាំរហូតដល់អង់គ្លេសដាក់លិខិតសុំចាកចេញពីអឺរ៉ុបជាផ្លូវការ។

...

កាលពីរសៀលថ្ងៃទី​២៧ ខែមិថុនា ប្រធានាធិបតីបារាំងលោក ហ្វាំងស័រហូឡែន និងអធិការបតីអាល្លឺម៉ង់ បានជួបពិភាក្សាគ្នានៅទីក្រុង ​Berlin ។ នៅក្នុងជំនួបនោះមេដឹកនាំទាំង៣បានឯកភាពគ្នារហូតដល់អង់គ្លេស​ដាក់លិខិតសុំដកខ្លួនចេញជាផ្លូវការនោះទើបមានកិច្ចប្រជុំពិភាក្សាគ្នា។

មេដឹកនាំទាំង​៣បានយលស្រប់ថា មិនពិភាក្សាស្តីអំពីទំនាក់ទំនងណាមួយជាមួយអង់គ្លេសក្នុងពេលអនាគត់បន្ទាប់ពីអង់គ្លេសបានប្រកាសគម្រោងចាកចេញពីអឺរ៉ុបនោះ។

ចំណែកប្រធានាធិបតីបារាំងបានជម្រុញឲ្យអង់គ្លេសមិនត្រូវអូសបន្លាយពេលវេលានៅក្នុងការ​ដាក់លិខិតសំចាកចេញពីអឺរ៉ុបនោះឡើយ ការប្រព្រឹតទៅឆាប់រហ័សនោះនឹងជួយដល់ភាគីទាំងពីរទទួលបានផលប្រយោជន៍ដូចគ្នា។

នៅក្នុងជំនួបត្រីភាគីរបស់មេដឹកនាំសំខាន់ៗទាំង​៣នៅសហគមន៍អឺរ៉ុបរយៈពេល​២ថ្ងៃគឺនៅថ្ងៃទី​២៨-២៩ ខែមិថុនា ឆ្នាំ២០១៦ នេះ។ នៅក្នុងសន្និសីទកាសែតប្រធានាធិបតីបារាំងបានបញ្ចាក់ថា អ្វីដែលសំខាន់បំផុតចំពោះអឺរ៉ុបនាពេលនេះគឺការសាមគ្គី​។

ក្នុងពេលជាមួយគ្នានោះមេដឹកនាំអាល្លឺម៉ង់ក៏បានលើកឡើងថា ​នៅពេលខាងមុខអឺរ៉ុបនិងកែទម្រង់ប្រព័ន្ធសន្តិសុខសេដ្ឋកិច្ច​ការពារជាតិ​បង្កើនការងាធ្វើ ។ ចំណែកនាយករដ្ឋមន្ត្រីអ៊ីតាលីវិញបានបញ្ចាក់ថា អឺរ៉ុបនឹងត្រូវផ្លាស់ទៅទំព័រថ្មីមួយទៀតក្រោយ ​Brexit នៅអង់គ្លេស ក្នុងនោះអឺរ៉ុបត្រូវមានការផ្លាសប្តូរជាច្រើនទៀត៕

hop

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print