ពលរដ្ឋ និងបុគ្គលល្បីៗនៅ ឡាវ និងកម្ពុជា បន្តចេញមុខរិះគន់ខ្លាំងទៅកាន់ អ្នកផលិតវីដេអូម៉ាឡេស៊ី Uncle Roger រឿងមើលងាយម្ហូបខ្មែរ និងឡាវ ដូចសំរាម

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេល៤ថ្ងៃកន្លងមកហើយដែលអ្នកផលិតមាតិកាវីដេអូ និងជាតារាកំប្លែងជនជាតិម៉ាឡេស៊ី លោក Uncle Roger បានរងសំពងដោយការរិះគន់មិនសំច្ចៃមាត់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើននៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា បូករួមទាំងបុគ្គលល្បីឈ្មោះជាច្រើនផងដែរ។ ការរិះគន់រហូតមានការស្នើឲ្យដាក់ចេញបម្រាមដល់បុគ្គលរូបនេះក្នុងចេញចូលប្រទេសរបស់ខ្លួនផងដែរនោះក្រោយពីលោកបាននិយាយពាក់ព័ន្ធទៅនឹងមុខម្ហូបរបស់កម្ពុជា និងឡាវដែលធៀបទៅនឹងសម្រាមនោះតែម្តង។
លោក Uncle Roger ជាតារាកំប្លែង ជនជាតិម៉ាឡេស៊ីនិងជាYuotber ដ៏ល្បីឈ្មោះ ជាពិសេសលោកក៏ជាអ្នកពូកែខាងភ្លក់មុខម្ហូបហើយរិះគន់ចំៗ ទៅកាន់បុខម្ហូបមួយចំនួន ។ មុននេះ លោក បាននឹងកំពុងធ្វើអោយ ប្រជនជននៅតំបន់អាស៊ី ជាពិសេសប្រជាជនឡាវ និងកម្ពុជាមានការប្រតិកម្មមិនសុខចិត្ត ក្រោយពីលោកបានប្រើប្រាស់ ពាក្យសម្តីមើលងាយដល់ម្ហូប នៅអាស៊ី ជាពិសសេសខ្មែរ និងឡាវ ថាម្ហូបប្រៀបបាននឹងសំរាមបែបថៃនោះ។ ពលរដ្ឋប្រទេសទាំងពីរួមទាំងបុគ្គលល្បីៗចាត់ទុកការដែលបានធ្វើការប្រមាទមាក់ងាយ ជាមួយពាក្យមិនសមរម្យទាល់តែសោះ ទៅលើម្ហូបខ្មែរ និងឡាវដោយលោកបានលើកឡើងថា ម្ហូបក្នុងតំបន់អាស៊ីអាគ្នេយ៍មិនឆ្ងាញ់ដោយជាពិសេសឡាវ និងខ្មែរ ,ម្ហូបឡាវ ជាម្ហូបសម្រាមនៅក្នុងបែបបទរបស់ថៃ។លោក Nigel Ng បាននិយាយបន្ថែមថា៖«ម្ហូបឡាវគឺជា version អន់ ប្រៀបនឹងម្ហូបថៃ» បើទោះបីជាដៃគូរបស់គាត់ព្យាយាមនិយាយកាត់ និងប្រាប់គាត់ថា មិនគួរនិយាយបែបនោះឡើយ។ អ្វីដែលមហាជនចង់បានគឺការសុំទោសពីសំណាក់តារាកំប្លែងជនជាតិម៉ាឡេស៊ីរូបនេះផងដែរ។
អ្នកលេងបណ្តាញសង្គមម្នាក់បានលើកឡើងថាក្នុងនាមជាកូនខ្មែរម្នាក់ ខ្ញុំមិនខ្វល់ថាអ្នកជាអ្នកកំប្លែង ឬក៏ស្ដេចនៃអ្នករិះគន់អ្វីមួយទេ នេះជាទង្វើ និងសម្ដីដែលមិនសមរម្យដែលអ្នកបង្កើតមាតិការដ៏មានឈ្មោះបោះសម្លេង បែរជាប្រើប្រាស់ពាក្យដ៏ពិបាកទទួលយកមួយនេះ។ ភាសារមើលងាយនេះកំពុងដុតកំហឹងរបសប្រជាជនឡាវផងដែរ រហូតពួគគាត់ស្នើឲ្យបិទមិនឲ្យបុគ្គលរូបនេះចេញចូលប្រទេសខ្លួនថែមទៀតផង។ ទោះជាយ៉ាងណានេះមិនមែនជាលើកដំបូងទេដែលលោក Uncle Roger រងការរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គមនោះ។ គេចាំបានដែរថាកាលពីអំឡុងខែឧសភា ឆ្នាំ ២០២៣ សារព័ត៌មាន BBC បានរាយការណ៍ថា តារាកំប្លែងម៉ាឡេស៊ី Nigel Ng ឬស្គាល់ជាទូទៅថា Uncle Roger ត្រូវបានហាមឃាត់ពីបណ្ដាញសង្គមយក្សចិន Weibo ដោយសារគាត់បានបំពានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រទេសចិន។ នៅក្នុងវីដេអូឃ្លីបមួយ តារាកំប្លែងដ៏ល្បីរូបនេះបាននិយាយទៅកាន់អ្នកទស្សនាម្នាក់ ដែលមកពីទីក្រុងក្វាងចូវ ប្រទេសចិន ហើយពេលនោះផងដែរ គាត់បានប្រើបា្រស់ពាក្យពេជន៍មិនសមរម្យ៕
ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print