នគរបាលខេត្តបាត់ដំបងស្វែងរកឃេីញហេីយអ្នករត់ម៉ូតូកង់បីដែលនាំបង្កឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួស

ចែករំលែក៖

ខេត្តបាត់ដំបង÷ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​ស នៃស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​មានកិត្តិយសគោរពជម្រាបជូន​សាធារណជន​អ្នកសារ​ព័ត៌មាន​និងអ្នកនិយ​មប្រើប្រាស់បណ្តា​ញសង្គមជ្រាបថា​ ក្រោមបទ​បញ្ជាយ៉ាងហ្មឺងមាត់ លោកឧត្តម​សេ​នីយ៍ទោ​សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំ​បង​សមត្ថកិច្ចនគរ​បាលបានស្វែងរកបុរសដែ​ល​បេីកម៉ូតូកង់បី​នាំបង្ក​ហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលា​ទៀបភ្លឺថ្ងៃទី៥ ខែសីហា ឆ្នាំ២០​២​៣​ នៅ​ក្នុងភូមិសាស្រ្តសង្កាត់អូរចារ​ក្រុងបាត់ដំបង​ ខេត្តបាត់​ដំបង ឃេីញហេីយ​ ។

កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈ​ពេល​២ ថ្ងៃ នេះសមត្ថកិច្ចនគរបាល​ បានធ្វេីការស្រាវជ្រាវយ៉ាង សកម្មបំផុត​ ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ​ ពាក់ព័ន្ធនិងជាពិសេស​គឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រេី​ប្រាស់បណ្តាញសង្គម​ ក៏ដូចសាក្សីនានាទេីបនគរបាល​ ទទួលបាននូវលទ្ធផលបែបនេះ។

ខណៈនេះបុរសអ្នកបេីកម៉ូតូកង់បី​ សមត្ថកិច្ចកំពុងសាក សួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រីឯព័ត៌មានលំអិតជុំវិញករណីនេះ ជម្រាបជូននៅពេលបន្ទាប់ទៀត។

...

ដូចបានជម្រាបជូនខាងលេី​សូមសា​ធារណជន​អ្នក​សារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម​ មេត្តាជ្រាបជាព័ត៌មាន​សូ​ម​អរគុណ៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print