ភ្នំពេញ៖ យោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ( ចាប់ពីថ្ងៃទី ៩ – ១៥ ខែសីហា ឆ្នាំ២០២៣ ) កម្ពុជាអាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប ។ បន្ទាប់មកចាប់ពីថ្ងៃទី១២ ខែសីហា ទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលេីភាគខាងជេីមប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនីរតីមធ្យម ។
លក្ខណៈទាំងនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។
២-តំបន់ខ្ពង់រាប ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតខ្សោយ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
– អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កម្រិតមធ្យម ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន៕ដោយ៖សហការី