សម្តេចតេជោ ហ៊ុនសែន : “ សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ”

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ចាំផ្ទះបច្ចុប្បន្ន បានបង្ហោះយ៉ាងខ្លីថា , “ សូមអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់មួយនេះ ក្នុងពេលវេលាដ៏លំបាកបំផុតរហូតគេ ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ”។
សូមបញ្ជាក់ថា : ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងាកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។

សូមជម្រាបជូនថា , អត្ថន័យនៃគោរមងារ “កិត្តិទេសាភិបាលបណ្ឌិត” គឺ អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ ដែលដឹកនាំគ្រប់គ្រងរក្សាប្រទេស ឱ្យមានភាពថ្កុំថ្កេីងរុងរឿង

សូមបញ្ជាក់ថា , អត្ថន័យនៃគោរមងារ “កិត្តិទេសាភិបាលបណ្ឌិត” គឺ អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ ដែលដឹកនាំគ្រប់គ្រងរក្សាប្រទេស ឱ្យមានភាពថ្កុំថ្កេីងរុងរឿង។
អត្ថន័យនៃគោរមងារ “ ភិក្ខុទេសាភិបាលបណ្ឌិត ”

គោរមងារ“ កិត្តិទេសាភិបាលបណ្ឌិត”កើតចេញពីបន្សំនៃពាក្យចំនួន ៣ រួមមាន៖

-កិត្តិ

-ទេសាភិបាល

-បណ្ឌិត

*កិត្ដិ មានន័យថា សេចក្តីសរសើរ, សេចក្តីថ្កុំថ្កើង, ភាពរុងរឿង និងភាពល្បីល្បាញ។

*ទេសាភិបាល មានន័យថា មន្ត្រីជាអ្នកគ្រប់គ្រងរក្សាប្រទេស។

* បណ្ឌិត មានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ។

ដូច្នេះ គោរមងារ “ កិត្តិទេសាភិបាលបណ្ឌិត” មានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ ដែលដឹកនាំ គ្រប់គ្រងរក្សាប្រទេស ឱ្យមានភាពថ្កុំថ្កើងរុងរឿង។

សូមបញ្ជាក់ថា : ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុត ចំពោះការទទួលបាននូវគោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុត នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិទេសាភិបាលបណ្ឌិត» នេះ ដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានគុណបំណាច់ដ៏ថ្លៃថ្លា និងស្នាដៃដ៏ត្រចះត្រចង់ ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើម របស់ព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននឹងកំពុងដឹកនាំ ធ្វើសកម្មភាពជាគម្រូ ជាក់ស្ដែងជាច្រើនឆ្នាំមកហើយ ទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។

សម្តេចតេជោ ហ៊ុនសែន ធ្លាប់មានប្រសាសន៍ថា, លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ!

សម្តេចតេជោ: “ការបោះឆ្នោតនៅកម្ពុជាគឺធ្វើឡើង៥ឆ្នាំម្តងៗ នៅអាទិត្យទី៤ នៃខែកក្កដា ដែលជាឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងប្រុសស្រីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកពីគណបក្សនយោបាយដែលខ្លួនពេញចិត្តជាងគេ។

តាមរយៈការចូលរួមទៅបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងការជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ គឺបង្ហាញច្បាស់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ! តាមរយៈការបោះឆ្នោតជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលដំណើរការបោះឆ្នោតនេះគឺធ្វើឡើងដោយទៀងទាត់រៀងរាល់៥ឆ្នាំម្តងៗ!” ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print