Breaking News : សម្ដេចតេជោ ហ៊ុនសែន ចេញសារពិសេស តបជាមួយវិទ្យុអាស៊ីសេរី ដែលផ្សាយគ្មានការពិត ដែលជាការភូតកុហកដោយគ្មានសីលធម៌ គឺជាវិទ្យុ និងជាមនុស្សអគុណធម៌បំផុត លើលោកនេះ

ចែករំលែក៖

ភ្នំពេញ : នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារពិសេសមួយភ្លាមៗឆ្លើយតបការផ្សាយរបស់វិទ្យុអាស៊ីសេរី។
សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះថា, នៅមុនបន្តិចសម្ដេច , គាត់ជួនដែលបាន បើក យូផូក ហើយក៏ប្រទះឃើញនឹងការផ្សាយ របស់វិទ្យុអាស៊ីសេរី ដែលនិយាយទៅដល់ថា, គណបក្សប្រជាជនកម្ពុជា ពិតជាមានរឿង ដ៏ធ្ងន់ធ្ងរ ដែលក្នុងនោះ មានពីរបញ្ហា , ដែលបានលើកឡើង។
សម្ដេចបន្តថា, ទីមួយគឺគេបានបង្ហាញថា មកដល់ពេលនេះ សម្ដេច ទៀ បាញ់ សម្តេច ម៉ែន សំអន នៅមិនទាន់មានការប្រកាសគាំទ្រ បណ្ឌិតហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៅឡើយ។ លើកលែងតែសម្ដេច សខេងតែប៉ុណ្ណោះ ដែលបានចេញសារគាំទ្រ ។

សម្ដេចបានលើកឡើងថា, ពួកនេះនៅតែឆ្លៀតឱកាសវ៉ៃប្រហារ ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា បើទោះបីជាការវាយប្រហាររបស់គេ មានប្រយោជន៍ក៏ដោយ វាគ្មានចាំបាច់ ដើម្បីធ្វើការបញ្ជាក់ នោះទេ។ ថ្ងៃស្អែក ! សូមរង់ចាំមើលការជួបជុំរបស់គណៈអចិន្ត្រៃយ៍ គណៈបក្សប្រជាជនកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល នីតិការទី 6 ដែលជិតនិងបញ្ចប់ និងរាជរដ្ឋាភិបាលនីតិកាលទី 7 ដែលទើបចូលកាន់តំណែង នាពេលខាងមុខ។
សម្ដេចបានស្ដីបន្ទោសថា, សូមវិទ្យុអាស៊ីសេរី កុំភ្លើពេក ! កុំល្ងង់ពេក ! កុំឆ្កឹះឆ្កៀលខ្លាំងពេក ! ដែលធ្វើការ បានទាន់ជាន់កែង ។ ចំណុចទី 2 ដែលថាគណបក្សប្រជាជនកម្ពុជា ដំណើមអំណាច ទាក់ទិនទៅហ្នឹង បេក្ខជនប្រធានរដ្ឋសភា សម្ដេចសូមជម្រាបជូនដល់អស់លោកឲ្យបានជ្រាបថា គណបក្សប្រជាជនកម្ពុជាសម្រាប់តំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុងឆ្នាំ 2021 មកម្ល៉េះ ។ សម្ដេចសូមជម្រាបជូនអស់លោកឲ្យបានជ្រាបថា, លោកជំទាវឃួន សុណារី ដែលបច្ចុប្បន្នជាអនុប្រធានទី 2 រដ្ឋសភា និងក្លាយទៅជាប្រធានរដ្ឋសភា នៅពេលខាងមុខ ដែលជាការអនុវត្ត លើកកម្ពស់តួនាទីរបស់ស្ត្រី ។ ឯកឧត្តម ជាម យៀប អនុប្រធានទីមួយរដ្ឋសភា នៅតែជាអនុប្រធានទី 1 ដដែល , ឯកឧត្តម វង់សូត្រ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងក្លាយទៅជាអនុប្រធានទី 2 រដ្ឋសភា ។ ដូច្នេះប្រសិនអស់លោកល្ងង់ ! អស់លោកគួរតែស្វះស្វែងដើម្បី រកការពិចារណា ជាជាងអ្វីៗ សុទ្ធតែទំនាស់ផ្ទៃក្នុង របស់គណបក្សប្រជាជន ! ខ្ញុំសូមឲ្យអស់លោកវិទ្យុអាស៊ីសេរី៊ គាត់ដូចជាវិទ្យុនិយាយភាសាបរទេសដទៃទៀត ចងចាំឱ្យបានថា, គណបក្សប្រជាជន គ្មានទម្លាប់ឈ្លោះគ្នា ! ដណ្ដើមអំណាចគ្នា ដូចដែលអស់លោក កំពុងបាន ហើយឈ្លានដល់ដល់រំលាយផ្ទៃក្នុងដោយសារតែអស់លោក បានឃើញអំពីភាពសាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីការរៀបចំ។ សម្ដេចក៏យកឱកាសនេះ ដើម្បីបញ្ជាក់ថា, ឯកឧត្តមប្រធាន ឯកឧត្តម ឌិត មន្ទីរ ប្រធានតុលាការកំពូលក៏បានធ្វើលិខិត ថ្វាយព្រះមហាក្សត្រ ដើម្បីចូលនិវត្តន៍ ពីប្រធានតុលាការកំពូលផងដែរ។ គាត់ក៏បានបញ្ជាក់ ដោយសារគាត់មានអាយុកាន់តែច្រើន សុខភាពមិនធានា ដូច្នេះមួយចំនួនទៀត ដាក់ឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភា ក៏មានសមាជិកព្រឹទ្ធសភាមួយចំនួន រាប់ទាំងប្រធានព្រឹទ្ធសភា អនុប្រធានព្រឹទ្ធសភាទី 1 ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងបន្តបន្ទាប់ ដែលមានអាយុចាស់ សុខភាព មិនល្អ ក៏នឹងត្រូវសុំចាកចេញ និងមិនឈឈ្មោះតទៅទៀតដែរ។
សម្ដេចតេជោហ៊ុនសែនបានថ្លែងទៀតថា, សូមអស់លោក កុំចាំបាច់មកញុះញង់ អំពីទំនាក់ទំនងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាទេ អស់លោក បើកភ្នែកឲ្យធំៗដើម្បីសង្កេតមើលគណបក្សប្រជាជន ហើយថ្ងៃស្អែកអស់លោកនឹងបានឃើញចំពោះសមាសភាព នៃគណៈរដ្ឋមន្ត្រីថ្មី ប៉ុន្តែគណៈរដ្ឋមន្ត្រីថ្មីនេះ គ្រាន់តែមិនទាន់បានឆ្លងកាត់ នៅការអនុម័ត ពី សភានៅឡើយ។
សម្ដេចបន្តថា, សូមអស់លោកកុំល្ងង់តទៅទៀត គណបក្សប្រជាជនកម្ពុជា មិនមានទម្លាប់ ឈ្លោះគ្នាដណ្ដើមអំណាច តំណែងនេះ ឬតំណែងនោះ ក្នុងនោះតំណែងរដ្ឋសភាត្រូវបានកំណត់យក លោកជំទាវ ឃួន សុណារី ធ្វើជាប្រធានរួចស្រេចទៅហើយ ។ ដូច្នេះអត្ថាធិប្បាយរបស់អស់លោកខ្ញុំដេញទាន់ អស់លោកមិនទាន់បញ្ឈប់ការផ្សាយ នៅវិទ្យុអាស៊ីសេរីផង សាររបស់ខ្ញុំបានចេញផ្សាយរួចស្រេចទៅហើយ , ខ្ញុំសូមឱ្យបងប្អូនជនរួមជាតិ គឺកុំជឿការឃោសនាអកុសល ហើយសូមឱ្យវិទ្យុនេះបន្តការភូតភរ តទៅទៀត ដើម្បីវាក៏ ផលប្រយោជន៍ម្យ៉ាងសម្រាប់ ការឈ្នះរបស់គណបក្សប្រជាជន ក៏បានមកពីការភូតភរ របស់អស់លោក ដែលជាការភូតកុហកដោយគ្មានសីលធម៌ គឺជាវិទ្យុ និងជាមនុស្សអគុណធម៌បំផុត លើលោកនេះ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print