ភ្នំពេញ : កម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងអត្រាឧបត្ថម្ភថ្មី ជូនស្ត្រីមានផ្ទៃពោះ និងកុមារ មានអាយុក្រោម ២ឆ្នាំ ដែលមានបណ្ណសមធម៌ គឺឧបត្ថម្ភសាច់ប្រាក់ក្នុងអត្រាឧបត្ថម្ភថ្មី ក្នុងនោះ លក្ខខណ្ឌ និងគោលការណ៍អនុវត្ត :
• សម្រាប់ស្រ្តី ដែលទទួលផលពីកម្មវិធី នឹងបន្តពិនិត្យសុខភាព តាមមូលដ្ឋានសុខាភិបាល សាធារណៈធម្មតា។
• ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ក្នុងអំឡុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ដោយត្រូវទៅចុះឈ្មោះចូលកម្មវីធីដំបូង់នៅតាមឃុំ សង្កាត់ និងប្រើប្រាស់សេវា ពិនិត្យសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ។
• កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារ មានអាយុក្រោម២ឆ្នាំ សម្រាប់ ស្ត្រីនៃគ្រួសារមានបណ្ណសមធម៌។
• អត្រាឧបត្ថម្ភ :
-ដំណាក់កាលពិនិត្យសុខភាព
-ពិនិត្យផ្ទៃពោះមុនសម្រាល, កម្រិតឧបត្ថម្ភ ៨០ ០០០រៀល/ដង , ចំនួនបើកផ្តល់ ៤ដង។
-សម្រាលកូនទោល, កម្រិតឧបត្ថម្ភ, ៤០០ ០០០រៀល/ដង, ចំនួនបើកផ្តល់,១ដង។
-ពិនិត្យសុខភាពក្រោយសម្រាល, កម្រិតឧបត្ថម្ភ ៨០ ០០០រៀល/ដង, ចំនួនបើកផ្តល់,១០ដង។
-កំណត់សម្គាល់៖
* សម្រាលកូនភ្លោះ ពី៦០០ ០០០ រៀល
* សម្រាលកូនភ្លោះបី ៨០០ ០០០ រៀល ៕
ដោយ : សិលា