នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ០៤ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ បើតាមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា, បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ រួមមាន៖

១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ១,០៣៦ករណី មានមនុស្ស ២,៦៤៩នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៩៨៩សំណើ និងបិទសំណុំរឿង ៣៣៨សំណើ (រកឃើញមនុស្ស ១,៥៤១នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤៧ករណី។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់សារព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ថា,
គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៨ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៤ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៨នាក់ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print