ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយពួកគេបន្លំចូលលួចទូរស័ព្ទអ្នកមើលថែអ្នកជំងឺក្នុងមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ)។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងនៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ នៅចំណុចក្នុងមន្ទីពេទ្យព្រះកុសុមៈ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី១១ ខែសីហានេះថា៖ជនសង្ស័យទាំង ២នាក់នេះ ទី១.ឈ្មោះ ទ្រី សុភ័ស ភេទ ប្រុស អាយុ ៣០ឆ្នាំ និងទី២.ឈ្មោះ ទូច វាសនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ។
ចំណែកជនរងគ្រោះមានចំនួន២នាក់ ទី១. ឈ្មោះ ខន គឹមលី ភេទប្រុស អាយុ ១៦ឆ្នាំ សម្ភារៈបាត់ទូរស័ព្ទម៉ាក OPPO។ និងទី២.ឈ្មោះ ព្រីង សំរស់ ភេទ ប្រុសអាយុ ៣២ ឆ្នាំ បាត់ទូរស័ព្ទម៉ាក realme។
គួរបញ្ជាក់ថា ជនសង្ស័យខាងលេីនេះ តែងតែធ្វើសកម្មភាពបន្លំចូលលួចទូរស័ព្ទអ្នកមើលថែអ្នកជំងឺ ឫក៏អ្នកជំងឺក្នុងមន្ទីរពេទ្យពេលកំពុងតែដេកលង់លក់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់នេះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី