លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ពន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ពន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ដូចខាងក្រោម :

១- ខ្មែរនៅក្រៅប្រទេសមួយចំនួនមិនឯកភាពការផ្ទេរអំណាចជូន ឯកឧត្តម ហ៊ុន ម៉ាណែត = តែខ្មែរទូទាំងប្រទេសគាំទ្រនិងសាទរការផ្ទេរអំណាចជូន ឯកឧត្តម ហ៊ុន ម៉ាណែត។
២- កន្លងទៅក្បាលម៉ាស៊ីនរដ្ឋសភាជាតិមិនត្រូវបានបង្ហាញ = ដោយសារចង់ទុកឲ្យពួកប្រឆាំងនិងពួកប្រតិកិរិយាវង្វេងសិន?
៣- ឥឡូវនេះក្បាលម៉ាស៊ីនរដ្ឋសភាត្រូវបានបង្ហាញហើយ = សរបញ្ជាក់ថាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានៅតែមានសាមគ្គីឯកភាពរឹងមាំដដែលទោះវិទ្យុប្រតិកិរិយាព្យាយាមញុះញង់យ៉ាងណាក៏ដោយ?
៤- ការព្យាយាមញុះញង់បំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា = ដោយសារពួកគេស្គាល់គណបក្សប្រជាជនកម្ពុជាមិនច្បាស់។
៥- ការប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា = គឺជាក្តីស្រមៃរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលមិនអាចក្លាយជាការពិតបានឡើយ។
៦- ការមិនបង្ហាញសមាសភាពប្រធានរដ្ឋសភាថ្មី = គឺចង់ទុកឲ្យក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រតិកិរិយាវង្វេងបន្តិចសិន?
៧- ក្រោយបញ្ចេញសមាសភាពប្រធានរដ្ឋសភាច្បាស់ៗ = ទើបក្រុមឧទ្ទាមក្រៅច្បាប់និងអ្នកវិភាគរត់ចោលស្រុកភ្លឺភ្នែក?
៨- ការផ្ទេរអំណាចឲ្យ ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧នេះ = គឺរបត់នយោបាយថ្មីមួយនៃប្រវត្តិសាស្ត្រកម្ពុជាដែលមានការផ្លាស់ប្តូរអំណាចដោយសន្តិវិធីបែបលើកនេះ?
៩- តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាសមាសភាពថ្នាក់ដឹកនាំរដ្ឋសភាបានលាតត្រដាងរួចហើយ = បញ្ហានេះលែងជាការសង្ស័យរបស់សាធារណមតិទូទៅហើយ។
១០- សេណារីយោរបស់គណបក្សប្រជាជនកម្ពុជាធ្វើឲ្យពួកប្រឆាំង និងអ្នកវិភាគវង្វេងរកនិយាយមិនត្រូវ = នេះជាវិធីសាស្ត្រដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print