ខេត្តព្រៃវែង៖ ក្នុងក្តីនឹករលឹកនិងធ្លាប់ បានជួបគ្នាជាមួយនឹងក្មួយៗក៏ដូចជាប្អូនៗ កុមារកំព្រាដែលស្ថិតនៅក្នុងមណ្ឌលនា ពេលកន្លងមកកាលពីរសៀលថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៦ លោកស សុខា និងក្រុម ការងារជាច្រើនរូបបាននាំយកនូវសម្ភាសិក្សា មួយចំនួនទៅចែកជូនដល់មណ្ឌលដែល មានទីតាំងស្ថិតក្នុងក្រុង-ខេត្តព្រៃវែង។
ក្នុងការចុះទៅសួរសុខទុក្ខនិងនាំយក ទៅជាមួយសម្ភារមានដូចជាស្បែកជើង ចំនួន២១១គូ, សៀវភៅសិក្សាចំនួន២១១ កញ្ចប់រួមជាមួយនឹងអង្ករ១២តោនក្នុងរយៈ ពេលមួយឆ្នាំដែលផ្តល់ជូនទៅមណ្ឌលកុមារកំព្រាចំនួន៤ក្នុងខេត្តព្រៃវែងនេះ។
លោក ស សុខា ក៏ដូចជាក្រុមការងារ បាននឹកឃើញនូវរូបភាពអនុស្សាវរីយ៍កន្លងមកដែលលោកធ្លាប់បានមកធ្វើកម្មវិធីនៅ ក្នុងមណ្ឌលកុមារកំព្រានេះកាលពីឆ្នាំកន្លង ទៅដែលធ្វើឲ្យរូបគាត់ទាំងអស់គ្នាមានចិត្ត រំភើបដោយបានឃើញប្អូនៗនិងក្មួយបាន ផ្តិបមេដៃនៅលើរូបរបស់គាត់។
ជាមួយនឹងការសំណេះសំណាលជាមួយនឹងក្មួយនិងប្អូនៗឆ្លៀតក្នុងឱកាសនោះ លោកស សុខា បានថ្លែងអំណរគុណដល់ លោកគ្រូអ្នកគ្រូជាពិសេសលោកនាយក ដែលបានចំណាយពេលវេលាមកថែទាំង ក្មេងៗកុមារកំព្រាគ្មានទីជម្រក គ្មានទីពឹង ពាក់។ ទន្ទឹមនឹងនោះដែរលោកបានលើក ទឹកចិត្តទៅដល់ប្អូនៗដែលកំពុងតែសិក្សា នៅថ្នាក់ទី១២មានលទ្ធភាពរៀនគួរបន្ថែម ដោយឥតគិតថ្លៃក្នុងរយៈពេល៤ខែមុន ប្រឡងបាក់ឌុប និងបានបន្ថែមនូវថវិកា ឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូផងដែរ ហើយ សន្យានឹងផ្តល់លទ្ធភាពរកការងារឲ្យធ្វើ ដល់ប្អូនៗ ផ្តល់អាហារូបករណ៍នៅពេល បញ្ចប់នូវចំណេះដឹងទូទៅ(ថ្នាក់ទី១២) មានចំនួនជាង២៥០កន្លែងហើយបើសិន ជាប្អូនបានប្រឡងជាប់បាក់ឌុបនិទ្ទេសA នឹងផ្តល់ជូនម៉ូតូមួយគ្រឿង។
លោកបានរំលឹកដល់ប្អូនៗ និងសំណូម ពរមេត្តាគោរពច្បាប់ចរាចរណ៍បើកបរត្រូវ ប្រុងប្រយ័ត្នប្រសិនបើបាត់បង្គោលគ្រួសារ ធ្វើឲ្យបាត់បង់សេដ្ឋកិច្ចទាំងគ្រួសារនិង សង្គមជាតិ ជាពិសេសត្រូវចៀសវាងឲ្យ ឆ្ងាយពីគ្រឿងញៀន។
លោកបានបញ្ជាក់ថា រូបខ្ញុំនិងភរិយា ព្រមជាមួយនឹងក្រុមការងារជារៀងរាល់ឆ្នាំ នឹងមកជួបជាមួយប្អូនៗនិងលោកគ្រូអ្នក គ្រូមួយឆ្នាំម្តង ៕
ដោយ៖ អរុណរះ