ភ្នំពេញ : ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់អំពីផ្លាកសញ្ញាទាំងបី:
ផ្លាកសញ្ញាទី១៖ មានផ្លូវរថភ្លើងឆ្លងកាត់ (មួយខ្សែ)។ ផ្លាកសញ្ញានេះ សម្រាប់សម្គាល់ថា មានផ្លូវរថភ្លើងចំនួនមួយខ្សែ ឆ្លងកាត់នៅខាងមុខ។ អ្នកបើកបរត្រូវទុកសិទ្ធិអាទិភាពឱ្យរថភ្លើងឆ្លងកាត់មុន។
ផ្លាកសញ្ញាទី២៖ ឈប់ ដើម្បីផ្តល់សិទ្ធិអាទិភាពឱ្យគេ (នៅត្រង់ផ្លូវប្រសព្វ)។ ផ្លាកសញ្ញានេះសម្រាប់សម្គាល់ផ្លូវបាត់សិទ្ធិ អ្នកបើកបរត្រូវឈប់ទោះបីមាន ឬគ្មានយានជំនិះផ្សេងទៀតឆ្លងកាត់នៅខាងមុខក៏ដោយ។ អ្នកបើកបរអាចបន្តដំណើរទៅមុខបាន លុះត្រាតែផ្លូវដែលត្រូវឆ្លងកាត់នោះទំនេរ។
ផ្លាកសញ្ញាទី៣៖ ប្រយ័ត្ន! រថភ្លើងឆ្លងកាត់។ ផ្លាកសញ្ញានេះប្រើសម្រាប់បញ្ជាក់បន្ថែម ពីប្រភេទគ្រោះថ្នាក់ពិសេសគឺ មានរថភ្លើងឆ្លងកាត់។
ជាថ្មីម្តងទៀត ក្រសួងសូមអំពាវនាវឱ្យបងប្អូន អ្នកបើកបរ អ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លាកសញ្ញា ភ្លើងសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ឱ្យបានគត់មុត ដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយអត្រាគ្រោះថ្នាក់៕
ដោយ : សហការី