អាមេរិក គឺជាទឹកដីដែលមនុស្សជាច្រើនប្រាថ្នាចង់ទៅរស់នៅទីនោះ ប៉ុន្តែពលរដ្ឋអាមេរិករហូតដល់ទៅជិត ៥ម៉ឺននាក់ បានជ្រើសរើសយកការបញ្ចប់ជិវិតដោយធ្វើអត្តឃាត។ តើហេតុអ្វីបានជាពលរដ្ឋសម្រេចធ្វើអត្តឃាតទៅវិញ។
កាលពីថ្ងៃទី 10 ខែសីហា (ម៉ោងក្នុងស្រុក) មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា ចំនួនអ្នកធ្វើអត្តឃាតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2022 បានកើនឡើងដល់ជិត 50.000 នាក់ កើនឡើង 2.6% ធៀបនឹងឆ្នាំមុន។
យោងតាម CDC របស់សហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ដោយសារការធ្វើអត្តឃាតបានកើនឡើងពី 48.183 នាក់ក្នុងឆ្នាំ 2021 ដល់ចំនួន 49.449 នាក់ក្នុងឆ្នាំ 2022 ។ ការធ្វើអត្តឃាតិច្រើនជាងពាក់កណ្តាល នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2022 ពាក់ព័ន្ធនឹងអាវុធ។
ការកើនឡើងខ្ពស់បំផុតត្រូវបានគេមើលឃើញថាក្នុងចំណោមអ្នកដែលមានអាយុពី 65 ឆ្នាំឡើងទៅដែលមាន 8.1% បើប្រៀបធៀបទៅនឹងឆ្នាំ 2021។ ការកើនឡើងខ្ពស់បំផុតទីពីរគឺក្នុងចំណោមអ្នកដែលមានអាយុពី 45 ទៅ 64 ឆ្នាំ កើនឡើង 6.6% ។ ចំពោះមនុស្សដែលមានអាយុពី 25-44 ឆ្នាំក៏មានការកើនឡើងផងដែរប៉ុន្តែមិនគួរឱ្យកត់សម្គាល់ (0.7%) ។
ទោះជាយ៉ាងណាក៏ដោយ ចំណុចភ្លឺមួយគឺថាក្នុងចំណោមកុមារ ក្មេងជំទង់ និងមនុស្សវ័យជំទង់ – ចន្លោះអាយុពី 18 ទៅ 34 ឆ្នាំ ចំនួននៃការធ្វើអត្តឃាតបានថយចុះ 8.4% ។
នៅឆ្នាំ 2022 អត្រាស្លាប់ដោយសារការធ្វើអត្តឃាតគឺ 14.9 ក្នុងមនុស្ស 10.000 នាក់ស្មើ 5% ខ្ពស់ជាងឆ្នាំ 2018 ដែលមាន(14.2 នាក់ក្នុង 100.000 នាក់)។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក Xavier Becerra បាននិយាយ “ជនជាតិអាមេរិក 9 នាក់ក្នុងចំណោម 10 នាក់ជឿថាប្រទេសនេះកំពុងប្រឈមនឹងវិបត្តិសុខភាពផ្លូវចិត្ត។ ទិន្នន័យមរណភាពការធ្វើអត្តឃាតថ្មីដែលចេញផ្សាយដោយ CDC បង្ហាញពីមូលហេតុ” ។
CDC របស់សហរដ្ឋអាមេរិកបានបន្ថែមថា ការធ្វើអត្តឃាតបានកើនឡើងស្ទើរតែរៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2006 (លើកលែងតែក្នុងឆ្នាំ 2019 និង 2020) ហើយត្រូវការវិធានការជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិនេះ។
«ការកើនឡើងគួរឱ្យព្រួយបារម្ភនៃចំនួនអ្នកធ្វើអត្តឃាតទាមទារឱ្យមានសកម្មភាពជាបន្ទាន់ពីសង្គមដើម្បីដោះស្រាយជាមួយនឹងការបាត់បង់ជីវិតដ៏គួរឱ្យភ្ញាក់ផ្អើលដោយសារតែសោកនាដកម្មដែលអាចការពារបាន។ មនុស្សគ្រប់គ្នាអាចដើរតួនាទីក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិត និងកាត់បន្ថយការកើនឡើងនៃការស្លាប់ដោយការធ្វើអត្តឃាត៕
រូបថត: PLVN