ខ្សឹបដាក់ត្រចៀក៖ រោងម៉ាស៊ីនអារឈើមួយកន្លែងនៅឃុំមនោរម្យ ស្រុកថ្ពងជាឆ្នាំងបាយសមត្ថកិច្ច

ចែករំលែក៖

1111ប្រជាពលរដ្ឋរស់នៅភូមិពន្លឹក ឃុំមនោរម្យ ស្រុកថ្ពង បានខ្សឹបថា នៅក្នុងមូលដ្ឋាន ពួកគាត់មានរោងម៉ាស៊ីនអារឈើប្រើ ម៉ាស៊ីនរ៉ៃមួយកន្លែងដំណើរការអស់ជាច្រើនឆ្នាំ មកហើយមិនដែលឃើញមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបនោះ ទេ ។

...

មន្ត្រីអាជ្ញាធរមូលដ្ឋានភូមិមនោរម្យក៏បានឲ្យដឹងដែរថា ចែណា ដែលជាម្ចាស់ រោងម៉ាសីុនអារឈើនោះមានទំនាក់ទំនងជាមួយមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន ។

មន្ត្រីអាជ្ញាធរមូលដ្ឋានភូមិមនោរម្យបានឲ្យដឹងទៀតថាឈ្មោះ ផល្លី និងឈ្មោះមឿន មន្ត្រីរដ្ឋបាលព្រៃឈើស្រុកថ្ពងបានដឹងយ៉ាងច្បាស់ពីរោងម៉ាស៊ីនអារឈើខុសច្បាប់ របស់ចែណា នៅភូមិវាលពន្លឹក ប៉ុន្តែដោយសារមន្ត្រីទាំង២នាក់នេះជាប់ពាក់ព័ន្ធនឹង ផលប្រយោជន៍ទើបមិនចាត់វិធានការទប់ស្កាត់ ។ ហូតមកដល់ពេលនេះរោងម៉ាស៊ីនអារឈើរបស់ចែណានៅតែដំណើរការយ៉ាង គគ្រឹកគគ្រេង គឺធ្វើសកម្មភាពអារឈើនិងដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃដោយពុំមាន មន្ត្រីជំនាញ និងសមត្ថកិច្ចណាអើពើចាត់វិធានការទប់ស្កាត់ឲ្យស្របទៅតាមបទបញ្ជា ថ្នាក់លើឡើយ ។

ប្រជាពលរដ្ឋនៅឃុំមនោរម្យ ស្រុកថ្ពងបានឲ្យដឹងថា មកពីមន្ត្រីរដ្ឋបាលព្រៃឈើនិង មន្ត្រីស្ថាប័នពាក់ព័ន្ធដទៃទៀតប្រព្រឹត្តអំពើពុករលួយទទួលសំណូកពីចែណា ដែលជាម្ចាស់រោងអារឈើខុសច្បាប់ទើបបណ្ដោយឲ្យរោងម៉ាសីុនអារឈើនោះបន្តដំណើរការយ៉ាងរលូន ។

ប្រភពខ្លះបានបង្ហើបឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើឈ្មោះ ផល្លី និង ឈ្មោះ មឿន បានចេញចូលទៅកាន់រោងម៉ាស៊ីនអារឈើរបស់ចែណាជាញឹកញាប់ ប៉ុន្តែពួកគេមិនបង្ក្រាបរោងម៉ាស៊ីនអារឈើខុសច្បាប់នេះឡើយគឺទៅយកប្រាក់តែ ប៉ុណ្ណោះ ៕

13565545_1021066777961629_2054477876_n

ដោយ៖ ប្រជាពលរដ្ឋម្នាក់

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print