នៅថ្ងៃទី២៩ ខែមិថុនា កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានធ្វើសមយុទ្ធរួមក្នុងគោលដៅតាមដានកាំជ្រួចមីស៊ីល និងបាញ់កម្ទេចជាលើកទីមួយដែលបានធ្វើឡើងនៅតំបន់សមុទ្រ កោះហាវ៉ៃ អាមេរិក ។
សារព័ត៌មាន ប៊ីប៊ីស៊ី បានផ្សាយថា សកម្មភាពខាងលើរបស់ប្រទេសទាំង៣ធ្វើឡើងក្រោយពេលដែលកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីល។ ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង បានបរាជ័យ៥លើកជាបន្តបន្ទាប់ ប៉ុន្តែការលាក់ល្បងលើកទី៦ទទួលបានជោគជ័យ ធ្វើឲ្យប្រទេសកូរ៉េខាងជើងចាត់ទុកជាសត្រូវមានការព្រួយបារម្ភយ៉ាងខ្លាំងដោយត្រៀមលក្ខណទប់ស្កាត់។
កូរ៉េខាងជើងបានឲ្យដឹងថា ការធ្វើសមយុទ្ធរបស់ប្រទេសទាំង៣ខាងលើគឺជាសកម្មភាពឌឺដងយោធាមិនអាចលើកលេងឲ្យបាន។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានឲ្យដឹងថា អាមេរិកនិងកូរ៉េខាងត្បូងគឺជាការគម្រាមកំហែងដល់សន្តិសុខកូរ៉េខាងជើង។ ជាមួយគ្នានេះកូរ៉ែខាងជើងបានសន្យាថា និងបន្តកម្មវិធីបរមាណូដើម្បីការពារសន្តិសុខជាតិគេចផុតពីការគម្រាមកំហែងរបស់សត្រូវ។
កម្លាំងទាហ៊ានអាមេរិកបានឲ្យដឹងថា ការធ្វើសមយុទ្ធខាងលើរបស់ប្រទេសទាំងបីមានឈ្មោះថា Paxific Dragon នឹងបង្កើនទំនាក់ទំនងឲ្យកាន់តែជិតស្និតជាងមុនថែមទៀត។ ការធ្វើសមយុទ្ធនោះមិនមានការបាញ់កាំជ្រួចមីស៊ីលឡើយ ប៉ុន្តែបានសាកល្បងប្រព័ន្ធការពារមីស៊ីល Aegis និងត្រួតពិនិត្យគម្រោងទទួលបានព័ត៌មានទំនាក់ទំនងុ៕
ប្រែសម្រួល៖ សាធី