រុស្ស៊ីនិងចិន កំពុងតែជួយអាមេរិកគ្រប់គ្រងពិភពលោក?

ចែករំលែក៖

ទស្សនាវដ្តី​The Diplomat បានផ្សាយថា​រាល់សកម្មភាពនាពេលកន្លងមករបស់រុស្ស៊ីនិងនិងចិន ក៏ដូចជាង​ក្រុមអិស្លាមបង្កើតរដ្ឋ​IS ​បានជួយដល់អាមេរិកក្តោមក្តាប់បានអំណាចគ្រប់គ្រងពិភពលោកទាំងមូល ដែលកន្លងមកមានភាពស្រពិចស្រពិលទៅហើយនោះ។
កាលពីខែកក្កដា​ឆ្នាំ ​២០១៤ ទស្សនាវដ្តី​Salon ក៏បានប្រកាសថា​«តំណាក់កាលគ្រប់គ្រងមហាអំណាច​របស់អាមេរិកបានឆ្លងផុត» ។ រយៈពេលប៉ុន្មានឆ្នាំកន្លងមក​សៀវភៅជាច្រើនក៏បានសសេរដូចគ្នា ដោយថាអាមេរិកនឹងបន្តដឹកនាំពិភពលោក​ដដែលប៉ុន្តែប៉ុន្តែមិនមានមហាអំណាចលើពិភពលោក​នោះ​ឡើយ។
ស្ថានភាពរបស់អាមេរិកបច្ចុប្បន្ន អាមេរិកកំពុងតែ​ប្រឈមមុខជាមួយរុស្ស៊ី​​ ចិន​ និងក្រុមអិស្លាមបង្កើតរដ្ឋ​ ។ រុស្ស៊ីបានធ្វើសកម្មភាពយ៉ាងតឹងតែងនៅក្នុងប្រទេសអ៊ុយក្រែន​ ចិនកំពុងតែពង្រីកអំណាចនៅដែន​សមុទ្រចិនភាគខាងត្បូង​ ចំណែកក្រុម​អិស្លាមបង្កើតរដ្ឋកំពុងតែធ្វើសកម្មភាពនៅមជ្ឈឹមបូព៌ា។
ប៉ុន្តែ​តាមសាស្ត្រាចារ្យ​Adam Lowther មកពីសកលវិទ្យាល័យទាហានអាកាសអាមេរិកបានបញ្ចាក់ថា​ រាល់សកម្មភាពខាងលើ មិនមានជាការចង់បានរបស់អាមេរិកនោះឡើយប៉ុន្តែវាបានជួយអាមេរិកឲ្យគ្រប់គ្រងពិភពលោក រក្សាមហាអំណាចពិភពលោកដដែល។
លោក​Lowther បន្តទៀតថា​អំណាចរបស់រុស្ស៊ីកំពុងតែថយចុះ ដោយសារតែសេដ្ឋកិច្ចប្រឈមនឹងវិបត្តិ។ លោកបន្តទៀតថា បើទោះបីប្រធានាធិបតីរុស្ស៊ី​វ្លាឌឺមៀពូទីន មានបំណងចង់ប្រឈមមុខជាមួយ​អាមេរិកនៅក្នុងវិបត្តិអ៊ុយក្រែននោះ ក៏មិនអាចធ្វើឲ្យអាមេរិកចុះខ្សោយបានដែរ។ លទ្ធផលចុងក្រោយ​គឺរុស្ស៊ីត្រូវបានសហគមន៍អន្តរជាតិកាត់ផ្តាច់ទុកឲ្យនៅឯកោ ។ ចំណែកអឺរ៉ុបបើទោះបីមិនមានជាប្រទេសមានកម្លាំងយោធាខ្លាំងតែ ការអភិវឌ្ឍន៍បានដើរទទឹមទៅនឹងកម្លាំងយោធា។ ចំពោះអាមេរិកវិញបើទោះ​បីបានដើរខុសបន្តិច ប៉ុន្តែនៅតែជាប្រទេសមហាអំណាចយោធានៅលើពិភពលោកដដែល ដោយមាន​សម្ព័ន្ធមិត្តនៅអឺរ៉ុបជួយគាំទ្រពីក្រោយ។
កាលពី​៥ឆ្នាំមុន ប្រទេសជាច្រើននៅអឺរ៉ុបបង្ហាញការមន្ទិលសង្ស័យពីការដាក់គ្រប់បែកបរមាណូនៅអឺរ៉ុបរបស់អាមេរិក ប៉ុន្តែថ្ងៃនេះវិវាទពីការដាក់ឃ្លាំងអាវុធបរមាណូមិនមានទៀតឡើយដោយសារតែវិបត្តិកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន ដោយរុស្ស៊ីលូកដៃចូលរួមទើបធ្វើឲ្យឃ្លាំងគ្រប់នៅអឺរ៉ុបគឺជាការចាំបាច់ទៅវិញ។
ចំណែកក្រុមអិស្លាមបង្កើតរដ្ឋវិញ​ បានឆ្លៀតឧកាសអសន្តិសុខ ដណ្តើមការគ្រប់គ្រងនៅក្នុងប្រទេសស៊ី​រីនិងអីរ៉ាក់។ប្រទេសជាច្រើនបានស្នើរដល់អាមេរិកជួយអន្តរគម ឲ្យអាមេរិកជួយវាយប្រហារក្រុម​IS ។ បើទោះបីប្រទេសមួយចំនួនបានបញ្ចាក់ថាក្រុមអិស្លាមបង្កើតរដ្ឋគឺជាលទ្ធផលរបស់អាមេរិក ហើយអាមេរិកជាអ្នកបង្កើតឲ្យមានក្រុមIS នេះ។

ចិនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យអាមេរិកមានតួនាទីកាន់តែសំខាន់នៅលើពិភពលោក​មិនអាចខ្វះបាន ដោយសារតែចិនមានសកម្មភាពពង្រីកអំណាចនៅដែនសមុទ្រចិនភាគខាងត្បូង ។ ប្រទេសនៅក្នុងតំបន់ចងឲ្យអាមេរិក​ចូលរួមជារនាំង និងជារំពែង សម្រាប់ទប់ទលជាមួយចិន។
លើសពីនេះទៅទៀត​ទំនាក់ទំនងសម្ព័ន្ធមិត្តរបស់អាមេរិកនៅតំបន់អាស៊ីកាន់តែកើតឡើង​ ដោយសារ​តែចិន​។ចំណុចទាំងនោះបានជួយដល់អាមេរិកមានតួនាទីយ៉ាងសំខាន់នៅតំបន់អាស៊ីប៉ាស៊ីពិក។
តាមទស្សនាវដ្តី​The Diplomat ទោះបីគោលដៅនៃការពង្រីកអំណាចរបស់ចិននៅដែនសមុទ្រចិនភាគ​ខាងត្បូង មិនមានសម្តៅទៅលើប្រទេសក្នុងតំបន់ គឺដម្តៅទៅលើអាមេរិកដោយយកដែនសមុទ្រចិនភាគខាងត្បូងធ្វើជាមូលដ្ឋានទប់ទល់និងដណ្តើមអំណាចពីអាមេរិក។ ប៉ុន្តែចំណុចទាំងនោះបានធ្វើឲ្យ​ចិនត្រូវប្រឈមមុខជាមួយប្រទេសជិតខាង ជាផលំបាកមួយរបស់ចិន។ ចំណែកអាមេរិកបានឆ្លៀត​ឧកាសនោះខ្ចីដៃប្រទេសជិតខាងទប់ទល់និងអត្ថិពលរបស់ចិនតែម្តង។
ចិនកំពុងប្រែក្លាយតំបន់ទឹកជ្រៅនៅដែនសមុទ្រចិនភាគខាងត្បូងដើម្បីធ្វើជាទីតាំងសម្រាប់កម្លាំងនាវាមុជទឹកដើរដោយថាមពលបរមាណូ នឹងក្លាយជាទីតាំងសម្រាប់វាយប្រហារអាមេរិកដោយកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។
ជាច្រើនខែកន្លងមក ចិនបានសាងសង់កោះសប្បនិមិត្ត និងទីតាំងយោធាដោយបើកជំហរ នៅដែនសមុទ្រចិនភាគខាងត្បូង ។ បណ្តាប្រទេសនៅក្នុងតំបន់ មានវៀតណាម ហ្វីលីពិន ក៏ដូចជាអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពខុសច្បាប់ខាងលើ។
អ្នកឯកទេសយោធា និងសន្តិសុខ បានបញ្ជាក់ថា នឹងមានរឿងអ្វីកើតឡើងនៅបាតសមុទ្រគឺជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុត។ ពេលនេះ ចិនបានខិតសាងសង់ទីតាំងសម្រាប់ក្រុមនាវាមុជទឹកដែលបានបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បរមាណូ។ ការដែលសាងសង់ទីតាំងនៅដែនសមុទ្រចិនភាគខាងត្បូងក្នុងគោលដៅបង្កើតជម្រកសម្រាប់នាវាមុជទឹកគេចផុតពីការចាប់បានដោយប្រព័ន្ធរ៉ាដារបស់អាមេរិក ។
សាស្ត្រាចារ្យ Carl Thayer កំពុងតែបង្រៀននៅសកលវិទ្យាល័យ New south Wales ប្រទេសអូស្ត្រាលីបានបញ្ជាក់ថា «សមុទ្រចិនភាគខាងត្បូងជាទីតាំងប្រសើរបំផុតសម្រាប់ចិនលាក់ទុកនាវាមុជទឹករបស់ខ្លួន» តំបន់សមុទ្រចិនភាគខាងត្បូងមានជម្រៅរាប់ពាន់ម៉ែត្រហើយមានរូងភ្នំជ្រៅនៅបាតសមុទ្រងាយស្រួលនាវាមុជទឹកចិតលាក់ខ្លួនដោយគ្មានឧបករណ៍អ្វីរកឃើញនោះឡើយ។
តាមប្រសាសន៍របស់ លោក Thayer ទីក្រុងប៉េកាំងចាត់ទុកដែនសមុទ្រចិនភាគខាងត្បូងជាតំបន់យុទ្ធសាស្ត្រដោយសារតែវាស្ថិតនៅក្នុងច្រកផ្លូវភាគខាងត្បូងរបស់ចិន។ តាមរបាយការណ៍របស់មន្ទីរប៉ង់តាហ្គោលបានឲ្យដឹងថា កាលពីឆ្នាំ២០១៤ ចិនមាននាវាមុជទឹកវាយយ៉ាងតិច៥៦គ្រឿង ហើយក្នុងនោះមាន៥គ្រឿងដើរដោយថាមពលបរមាណូ ។ ចិនមាននាវាមុជទឹក៣គ្រឿងបំពាក់កាំជ្រួចមីស៊ីលឆ្លងទ្វីប និងមានគម្រោងផលិតបន្ថែម៥គ្រឿងទៀត ៕

20150702-143717.jpg

20150702-143723.jpg

...

20150702-143727.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print