ភ្នំពេញ៖ នៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃមួយក្រុម បានចុះទៅសណ្ឋាគារលុចសារីវើល ស្ថិតនៅអាគារលេខ ៥៨ ផ្លូវលេខ ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បន្ទាប់ពីសមត្ថកិច្ចអះអាងថា មានជនជាតិចិន និងវៀតណាមជាច្រើននាក់ កំពុងស្នាក់នៅខុសច្បាប់ ក្នុងសណ្ឋាគារមួយនេះ។
មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ឲ្យដឹងពីចំនួនជនជាតិបរទេសស្នាក់នៅខុសច្បាប់ ក្នុងសណ្ឋាគារលុចសារីវើល មានចំនួនប៉ុន្មាននាក់នៅឡើយទេ ដោយអះអាងថា កំពុងត្រួតពិនិត្យឯកសារអ្នកទាំងនោះនៅឡើយ៕
...