ភ្នំពេញៈ រថយន្តPRIUS មួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកនឹងក្បាលរបាំងពុះចែកហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ឡើងទាំងព្រឹកព្រលឹមតែម្តង ! គ្រោះថ្នាក់ចរាចរណ៏ខាងលើកើតឡើងវេលាម៉ោង ៦ និង ៤០នាទីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ បណ្តោយផ្លូវលេខ ២៧៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តPRIUS មួយគ្រឿងពាក់ផ្លាកលេខកំពង់ស្ពឺ 2C. 0059ពណ៍ទឹកមាស បើកបរដោយបុរសម្នាក់បើកតាមបណ្ដោយផ្លូវ២៧៤មិនយ៉ាងមេចស្រាប់តែរថយន្តខាងលើបានបើកធ្វើការបើកបរប្រហែសបណ្ដោយឱ្យរថយន្តរ៉េចង្កូតទៅបុកនិងក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដោយហើយឡើងលើឃឿនបាក់ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមក្រោយ៕ដោយ៖ជីណា