ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋក៏ដូចជាក្រុមកម្មកររោងចក្រដែលធ្វើដំណើរឆ្លងកាត់ផ្លូវលំក្នុងឃុំខ្សែត្រទៅភូមិព្រៃម្នាស់ ឃំុសំលី និងឃំុត្នោត ទៅកាន់ផ្លូវជាតិលេខ១ ទីប្រជំុជនជីភូក្រុងបាវិតបានធ្វើការរិះគន់និងត្អូញត្អែរយ៉ាងខ្លាំងដល់អាជ្ញាធរមូលដ្ឋាននិងស្ថាប័ណ្ណដែលពាក់ពន្ធ័មិនព្រមគិតគូរក្នុងការធ្វើដំណើររបស់ពួកគាត់ដោយសារមានភាពរអិលងាយគ្រោះថ្នាក់ចរាចរណ៍បំផុត។
...
លោក ជីវ៉ា អាយុ៤៨ឆ្នាំ ដែលធ្វើដំណើរដោយម៉ូតូរួមទាំងមានកូន២នាក់ក្នុងភូមិព្រៃម្នាស់ ឃុំសំលី ស្រុកកំពង់រោទន៍ បានឲ្យដឹងថា ផ្លូវមួយខ្សែរនេះពិបាកធ្វើដំណើរខ្លាំងណាស់ ព្រោះមានភាពរអិលដោយសារតែខែនេះជារដូវវស្សា ហើយទំរាំតែបើកមកដល់ក្រុងស្វាយរៀងគឺរាប់ម៉ោងដោយមូលហេតុមិនហ៊ានបើលលឿន ណាមួយត្រូវទប់ចង្កូតម៉ូតូព្រោះខ្លាចគ្រោះថ្នាក់ជាយថាហេតុដល់កូនរបស់គាត់។
ចំពោះក្រុមកម្មករកម្មការិនីរោងចក្រដែលធ្វើដំណើរដោយរថយន្តឆ្លងកាត់ផ្លូវនេះក៏មានការត្អូញត្អែរយ៉ាងខ្លាំងពីសុវត្ថភាពផ្ទាល់ខ្លួនរបស់គាត់ដោយសារផ្លូវរអិលពិបាកធ្វើដំណើរ ណាមួយទំរាំមកដល់រោងចក្រគឺប្រើរយៈពេលយូរព្រោះអ្នកបើករថយន្តមិនហ៊ានបើកលឿន ណាមួយសភាពផ្លូវមានជង្ហុកតូចធំខ្លាចក្រឡាប់រថយន្តផងដែរ។
ពាក់ពន្ធ័និងបញ្ហាខាងលើនេះលោក សុខ រស់ អភិបាលស្រុកកំពង់រោទន៍ នគរដ្រេហ្គន មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេនារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នេះ ដោយទូរស័ព្ទនៅក្រៅតំបត់សេវ៉ា ៕
ដោយ៖ យឹម សុថាន
...