សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនចំពោះឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ :  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចកក្រកម្ពុជា បានធ្វើសារលិខិតរំលែកទុក្ខជូន​ចំពោះឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ អំពីមរណភាពឪពុករបស់ឯកឧត្តម យូន ស៊កយ៉ល គឺលោក យូន គីជុង នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

យោងតាមសារលិខិតរំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនរបស់ឯកឧត្តម យូន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉ មានខ្លឹមសារទាំងស្រុងដូចតទៅ ៖

ឯកឧត្តម យួន ស៊កយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉ សេអ៊ូល

ឯកឧត្តម

ខ្ញុំ និងភរិយា មានអារម្មណ៍សោកសៅក្រៃលែង នៅពេលទទួលបានព័ត៌មានអំពីមរណភាព ឪពុកជាទីស្រឡាញ់របស់ឯកឧត្តមគឺ លោក យួន គីជុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ក្នុងគ្រាដ៏សោកសៅនេះ និងភរិយាសូមរំលែកទុក្ខដ៏ក្រៀមក្រំនេះរួមនឹងសមានចិត្តដ៏ជ្រាលជ្រៅ ជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនេះ។

ខ្ញុំ និងភរិយាជឿជាក់ថា ឪពុកជាទីគោរពស្រលាញ់របស់ឯកឧត្តមបានចាកចេញពីពិភពលោក របស់យើងជាមួយនឹងបេះដូងពោរពេញដោយសេចក្តីស្ងប់ មោទនភាព និងការពេញចិត្ត ដែលគាត់ បានចិញ្ចឹមបីបាច់ឯកឧត្តម ឱ្យក្លាយជារដ្ឋបុរសដ៏ឈ្លាសវៃ ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ចំពោះការលើកកម្ពស់សេចក្តីសុខ វិបុលភាព និងសុខុមាលភាព នៃប្រជាជាតិកូរ៉េទាំងមូល។

សូមឯកឧត្តម ទទួលនូវការគោរពរាប់អានពីខ្ញុំ និងភរិយា។

ហ៊ុន សែន

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print