ជិះម៉ូតូលឿនពេកដល់ផ្លូវកោងមិនប្រយ័ត្ន​ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបុរសម្នាក់ដួលបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូលឿនពេក​ ខណៈដល់ផ្លូវកោងរេចង្កូតជ្រុលទៅបុកបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​បណ្ដាលឲ្យដួលបោកក្បាលថ្នល់ស្លាប់ភ្លាមៗមួយរំពេច​ កាលពីវេលាម៉ោង ៤និង១៥នាទីភ្លឺឈានចូលថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់៧០(ហៅផ្លូវ២៧៣)ក្នុងសង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​ ។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់(ជាជនរងគ្រោះ)បានជិះម៉ូតូម៉ាកស៊ុយសាគី ស្មាសវីពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខកំពង់ឆ្នាំង 1I-9900ជិះឯងធ្វើដំណើរម្នាក់ឯងតាមបណ្ដោយផ្លូវទំនប់៧០​ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្របផ្លូវកោងផងនោះក៏បានរេចង្កូតទៅខាងឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង​ រីឯម៉ូតូអូសទៅមុខជាច្រើនម៉ែត្ររងការខូចខាតផងដែរ
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ បណ្ដោះអាសន្ន​ ។ រីឯសពជនរងគ្រោះ​ ដោយមិនទាន់មានអត្តសញ្ញាណ​ សមត្ថកិច្ចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមរថយន្តសាមុយដឹកសពយកទៅដំកល់ទុកនៅវត្តទឹកថ្លា​ រង់ចាំទាក់ទងក្រុមគ្រួសារ ឱ្យយកទៅធ្វើបុណ្យតាមប្រពៃណីនាពេលក្រោយ​ ៕ដោយ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print