ខេត្តបន្ទាយមានជ័យៈ ពលរដ្ឋបានប្រទះឃើញទារិការដែលទើបកើតស្លាប់គេយកទៅបោះចោលក្បែរអូរព្រំដែន និងរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះស្ថិតភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
គរបាលមប៉ុស្តិ៍អូរជ្រៅប្រាប់ថា ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋបានទៅប្រទះឃើញសពទាយិការទើបកើតមានជាប់ទងសុខត្រូវបានម្ដាយចិត្តអប្រិយយកទៅបោះចោលក្បែរអូរព្រំដែនកម្ពុជា ថៃ បន្ទាប់មកបានចុះទៅដល់គោលដៅពិនិត្យឃើញថាទាយិការដែលស្លាប់ត្រូវបានគេយកទៅបោះចោល។ នគរបាលប៉ុស្ដិ៍ខាងលើបន្តថា សពទារកខាងលើ កើតមកគ្រប់អវយវៈអាចកើតភ្លាមហើយស្លាប់ក៏យកមកចោលតែម្ដងប្រហែលនៅយប់រំលងអធ្រាត្រចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។
មន្ត្រីនគរបាលបានបញ្ជាក់ថា សពទាយិការដែលប្រជាពលរដ្ឋទៅប្រទះឃើញនេះតាមការពិនិត្យអាចស្លាប់ហើយទើបយកមកបោះចោលក្រោយពិនិត្យហើយបានយកសពទាយិការទៅប្រគល់ជូនអាចារ្យចាត់ចែងតាមប្រពៃណី។
មន្ត្រីនគរបាលបានបញ្ជាក់ថា ប្រទះឃើញសាកសពទាយិការដែលយកទៅចោលនៅក្បែរអូរព្រំដែនកម្លាំងជំនាញកំពុងស្រាវជ្រាវឪពុក.ម្តាយដែលបង្កើតគ្នាហើយស្លាប់យកទៅបោះចោលយ៉ាងអាណាធិបតេយ្យបែបនេះអាចជាកូនក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ឬមនុស្សអនាថាដែលសតិមិនគ្រប់គ្រាន់ទើបកូនកើតយកទៅបោះចោលកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ៕ ដោយ៖វណ្ណា