កុំចេះតែហ៊ានអាក្អូន! ចេញឆក់កាបូបលុយពីមន្ត្រីសាលាខេត្តបានសម្រេចតែរត់មិនរួចជាប់ខ្នោះទាំងពីរនាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលជំនាញខេត្តកំពង់ស្ពឺបានប្រាប់អង្គភាពយើងឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៣នេះថា កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់បានជនសង្ស័យ២នាក់ក្រោយពីពួកគេធ្វើសកម្មភាពឆក់ការបូបលុយពីមន្ត្រីសាលាខេត្តម្នាក់បានសម្រេចហើយរត់គេចខ្លួន។សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា,ជនសង្ស័យទាំងពីនាក់នេះជាមុខសញ្ញាចោរឆក់យ៉ាងសកម្មនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ករណីនេះបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ១៤៤០ស្ថិតក្នុងភូមិបូរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣។

នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឈិត ស៊ីណេត ភេទស្រីអាយុ ៥៣ឆ្នាំ រស់នៅភូមិ រលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់ បានជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ឆ្នាំ ២០០៨ ចេញពីធ្វើការនៅសាលាខេត្តកំពង់ស្ពឺ ក្នុងបំណងមកផ្ទះ ស្រាប់តែមកដល់កន្លែងកើតហេតុ ក៏មានក្រុមជនសង្ស័យចំនួនពីរនាក់មិនចាំភិនភាគបានធ្វើសកម្មភាពឆក់យកកាបូបយួរបស់ជនរងគ្រោះ ដែលទុកនៅពីមុខម៉ូតូហើយជិះចេញទៅទិសខាងជើងបាត់តែម្តង។

ប្រភពបានបន្តទៀតថា នៅក្នុងកាបូបនោះមានដូចជា ទូរស័ព្ទចំនួន៣គ្រឿងម៉ាក oppo ចំនួនពីរគ្រឿង iPhoneសេរីចាស់ ០១គ្រឿង លុយចំនួន  ៥លានរៀល កាតATM ០២សន្លឹក អត្តសញ្ញាណប័ណ្ណពលរដ្ឋខ្មែរចំនួន០១សន្លឹក
កាតសម្គាល់មន្ត្រីរាជការមួយសន្លឹក ស្លាកឈ្មោះ ចំនួន០២ ប័ណ្ឌបសស០១ សន្លឹក។

ក្រោយទទួលបានពត៍មាន ជំនាញយុត្តិធម៍ក្រុងច្បារមន សហការណ៍ជាមួយ ជំនាញប្រឆាំងបទល្មើសគ្រឿងញៀន ជំនាញសេនាធិការ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលរការធំ បានធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារហូតឈានការឃាត់ខ្លួនជនសង្ស័យឈ្មោះឌុច វីណា ភេទប្រុស អាយុ២១ ឆ្នាំរស់នៅភូមិបឹងទន្លាប់ ឃុំវល្លិ៍ស ស្រុកសំរោងទង។
យកមកសាកសួរ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះអ៊ុំ សីហា ភេទប្រុស អាយុ២០ ឆ្នាំរស់នៅភូមិបឹងទន្លាប់ ឃុំវល្លិ៍ស ស្រុកសំរោងទង រួមទាំងវត្ថុតាងដកហូតរួមមាន:ម៉ូតូចំនួន១ គ្រឿងម៉ាក់ HONG DA សេ១២៥ ពណ៍ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1X-9648,ទូរស័ព្ទចំនួនដៃចំនួន៦ គ្រឿង,កាតធនាគារអេសុីលីដា ០១សន្លឹក,កាតធនាគារកាណាឌីយ៉ា០១ សន្លឹក,កាតធនាគារវីង ០៣សន្លឹក,អត្តសញ្ញាណប័ណ្ណ០១ សន្លឹក,ប័ណ្ណចាក់វ៉ាក់សាំង០១ សន្លឹក,ប័ណ្ណបសស ០១សន្លឹក,ប័ណ្ឌសំគាល់ការបង់ពន្ធ ០១សន្លឹក,ប័ណ្ណគណនីធនាគារ កាណាឌីយ៉ា ០១សន្លឹក,ប័ណ្ណគណនី ០១សន្លឹក,ប័ណ្ណសំគាល់ខ្លួនមន្រ្តីរាជការមួយសន្លឹក។
បច្ចុប្បន្នក្រុមចោរឆក់ត្រូវសមត្ថកិច្ចខេត្តកំពង់ស្ពឺដើម្បីសាកសួរនិងបន្តនិតិវិធី៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print