មុខសញ្ញា​ឆក់​កាបូប​ប្រជាពលរដ្ឋ​ម្នាក់​ ត្រូវ​បាននគរបាលខណ្ឌទួលគោកឃាត់ខ្លួន​

ចែករំលែក៖

ភ្នំពេញ​៖​ អធិការដ្ឋាននគរបាលខណ្ឌទួលគោក​ នៅព្រឹកថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មុខសញ្ញា​ឆក់​ ទ្រព្យសម្បត្តិ​របស់​​ប្រជាពលរដ្ឋ​តាមដងផ្លូវ​ម្នាក់​ ក្នុងចំណោម​បក្ខពួក​២នាក់​ ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្ឋបាល​បឹងកក់​ទី២​ ដេញ​តាម​ក្របួច​បានភ្លាមៗ​ ក្រោយពួគេនិងបក្ខពួកនាំគ្នា​ធ្វើ​សកម្មភាព​ឆក់កាបូប​ជនរងគ្រោះ​មិនបានសម្រេច។

ប្រភពដដែលបន្តថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០​ និង២០នាទី​ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៣ ផ្លូវលេខ៥៦៦ កែងផ្លូវលេខ៣១៣ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ រ៉ូហ្សា ដេវីដ ហៅ វីដ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ៥ ភូមិច្រាំងចំរេះ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ចំណែក​វត្ថុ​តាង​ចាប់យកពីជនសង្ស័យរួមមាន​៖​ ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2022 ពណ៍ខ្មៅ អត់ពាក់ស្លាកលេខ ដែលមានលេខតួនិងលេខម៉ាស៊ីន: 6418333 (ជាមធ្យោបាយរបស់ជនសង្ស័យរូបនេះ​និងបក្សពួកឈ្មោះ រ៉ា ធ្វើសកម្មភាពឆក់ )។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញបានយកទឹកនោមជនសង្ស័យទៅធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន) ។

...

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print