Liverpool កំពុងពិចារណានាំយកខ្សែបម្រើជប៉ុន Wataru Endo ពីក្លិប Stuttgart

ចែករំលែក៖

ក្លិបហង្សក្រហម Liverpool កំពុងពិភាក្សាជាមួយក្លិបអាល្លឺម៉ង់ Stuttgart លើការចុះកុងត្រាយកខ្សែបម្រើជប៉ុន Wataru Endoកីឡាករវ័យ៣០ឆ្នាំរូបនេះបានបង្ហាញខ្លួន៣៣ប្រកួតនៅ Bundesliga កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៤ដង។

 Stuttgart បានជៀសផុតពីការកាត់ចោលកាលពីរដូវកាលមុន ដោយបានឈ្នះការប្រកួតវគ្គ Play-off ទល់នឹងក្លិប HamburgLiverpool បានងាយទៅកាន់ការចាប់អារម្មណ៍ Endo បន្ទាប់ពីខកខានលើកីឡាករអន្តរជាតិអេក្វាឌ័រ Moises Caicedo ដែលបានចូលរួមជាមួយ Chelsea ពី Brighton ក្នុងកិច្ចព្រមព្រៀង១១៥លានផោន។ ក្លិបហង្សក្រហមក៏នឹងត្រូវ Chelsea វាយបកផងដែរក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Romeo Lavia វ័យ១៩ឆ្នាំរបស់ Southampton

 Liverpool ចង់បានខ្សែបម្រើការពារមួយរូប បន្ទាប់ពីការចាកចេញ Fabinho, Jordan Henderson និង James Milner នៅរដូវក្តៅនេះ ខណៈដែលខ្សែបម្រើកណ្តាល Naby Keita និង Alex Oxlade-Chamberlain ក៏បានចាកចេញពីក្លិបផងដែរ។

 Endo ដែលបង្ហាញខ្លួន៥០ប្រកួតសម្រាប់ប្រទេសជប៉ុនបានចូលរួមជាមួយ Stuttgart ដំបូងក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលក្នុងឆ្នាំ២០១៩មុនពេលបញ្ចប់កិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍។ កីឡាកររូបនេះបានស្ថិតក្នុងក្រុមជម្រើសជាតិជប៉ុនក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ហើយបានជួយប្រទេសរបស់គាត់យកឈ្នះអាល្លឺម៉ង់ និងអេស្ប៉ាញដើម្បីបញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូលនៃវគ្គជម្រុះតាមពូល ប៉ុន្តែ ត្រូវ ក្រូអាតយកឈ្នះ ដោយ បាល់ ប៉េណាល់ទី ក្នុង វគ្គ ១៦ ក្រុម ចុង ក្រោយ។

 ទោះបីជាមានការតស៊ូរបស់ Stuttgart កាលពីរដូវកាលមុនក៏ដោយក៏ស្ថិតិរបស់របស់ក្លិបនៅ Bundesliga ធ្វើឱ្យ Endo បង្ហាញខ្លួនយ៉ាងល្អឲ្យក្រុម និងបានជួយក្រុមបន្តលេងនៅលីកកំពូលអាល្លឺម៉ង់។ កីឡាកររូបនេះក៏បានជួយក្រុមឈ្នះ TSG Balingen ក្នុងការប្រកួតជម្រុះពាន German Cup កាលពីថ្ងៃសៅរ៍មុន ដោយស៊ុតបញ្ចូលទីគ្រាប់ចុងក្រោយក្នុងជ័យជម្នះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print