ស្ថាប័នរៀបចំព្រឹត្តិការណ៍ហែលទឹក ឬ World Aquatics នឹង បង្ហាញ ប្រភេទ វិញ្ញាសាបើក ថ្មី សម្រាប់ អត្តពលិក កែ ភេទ ក្នុងព្រឹត្តិការណ៍ Swimming World Cup ឆ្នាំ នេះ ក្នុង ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ កាល ពី ឆ្នាំ មុនស្ថាប័ន គ្រប់ គ្រងកីឡាហែលទឹកពិភព លោក បាន បោះ ឆ្នោត បញ្ឈប់ អត្តពលិក កែ ភេទ មិន ឱ្យ ចូល រួម ក្នុង ការ ប្រណាំងវិញ្ញាសាផ្នែក នារី។
ការអនុញ្ញាតនេះនឹងប្រកួតប្រជែងលើប្រភេទ ប្រណាំង ចម្ងាយ ៥០ ម៉ែត្រ និង ១០០ ម៉ែត្រ គ្រប់ វិញ្ញាសា។ស្ថាប័ន World Aquatics បានឲ្យដឹងថា “នេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់យើងចំពោះការរួមបញ្ចូល ការស្វាគមន៍អ្នកហែលទឹកគ្រប់ភេទនិងអត្តសញ្ញាណយេនឌ័រ“។
កាលពីឆ្នាំមុន World Aquatics បានអះអាងថា ប្រភេទកីឡានេះគឺសម្រាប់អ្នកហែលទឹកដែលមានអត្តសញ្ញាណយេនឌ័រខុសពីភេទពីកំណើតរបស់ពួកគេ។ ដោយពណ៌នាអំពីការបង្កើតភេទបើកចំហនៅទីក្រុងប៊ែកឡាំងជាគម្រោងសាកល្បងត្រួសត្រាយផ្លូវWorld Aquatics ថា ព្រឹត្តិការណ៍ជាច្រើនទៀតអាចត្រូវបានបន្ថែម។
ស្ថាប័នគ្រប់គ្រងកីឡាហែលទឹកមួយនេះបញ្ជាក់ថា លក្ខខណ្ឌលម្អិតនៃការចូលរួម និងពេលវេលាចូលរួមនឹងត្រូវបានផ្តល់ជូនក្នុងពេលឆាប់ៗនេះ។ ដើម្បីមានសិទ្ធិ អ្នកហែលទឹកត្រូវការទំនាក់ទំនងជាមួយសហព័ន្ធជាតិ ហើយនឹងត្រូវបានផ្តល់ភាពបត់បែនក្នុងការចូលរួមជាលក្ខណៈបុគ្គល សម្រាប់ក្លិប ក្រុមរបស់ពួកគេ ឬជាសមាជិកសហព័ន្ធជាតិ“។
ការប្រកួតនៅទីក្រុងប៊ែកឡាំងដែលប្រព្រឹត្តទៅនៅថ្ងៃទី៦–៨ ខែតុលា គឺជាប្រកួតលើកដំបូងក្នុងចំណោមការប្រកួតលំដាប់ពិភពលោកចំនួន៣នៅឆ្នាំនេះ។ នេះគឺជាផ្នែកសំខាន់នៃប្រតិទិនកីឡាហែលទឹកដែលនឹងមកដល់ភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍ World Aquatics Championships នៅ Fukuoka និងមុនពេលព្រឹត្តិការណ៍ដូចគ្នានៅទីក្រុង Doha ក្នុងខែមករា។
អនុប្រធានសហព័ន្ធកីឡាហែលទឹកអាល្លឺម៉ង់លោក Kai Morgenroth បាននិយាយថា “ម្ចាស់ផ្ទះមានមោទនភាពដែលបានរៀបចំព្រឹត្តិការណ៍មួយដែលអ្នកហែលទឹកអាចប្រកួតប្រជែងដោយគ្មានឧបសគ្គ។ ទីក្រុងប៊ែកឡាំងគឺជាមជ្ឈមណ្ឌលរបស់ប្រទេសអាល្លឺម៉ង់សម្រាប់ភាពចម្រុះ និងការរួមបញ្ចូល ដូច្នេះហើយជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់គម្រោងរីកចម្រើនលើការប្រកួតបែបនេះ”។
World Aquatics ដែលពីមុនត្រូវបានគេស្គាល់ថា ឈ្មោះ Fina បាននិយាយថា ការអនុញ្ញាតឲ្យមានកីឡាករកែភេទចូលរួមនេះបានសង្កត់ធ្ងន់លើការទទួលបានបទពិសោធន៍បន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត និងការអបអរសាទរភាពចម្រុះ៕(រូបភាព ៖ BBC Sport)