រដ្ឋសភាប្រជុំពិនិត្យលើវឌ្ឍនភាពការងាររៀបចំបើកសម័យប្រជុំដំបូង​ និងសម័យប្រជុំលេីកទី១​ នីតិកាលទី៧​ នៃរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ : នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និង លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប​ អនុប្រធានទី១ នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារត្រៀមរៀបចំបើកសម័យប្រជុំដំបូង​ របស់រដ្ឋសភា នីតិកាលទី៧​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំនាពេលនេះ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា អមដោយអគ្គលេខាធិការរង អគ្គនាយក និងនាយកដ្ឋានជំនាញចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា បានធ្វើសេចក្តីរាយការណ៍លម្អិតអំពីការងារពាក់ព័ន្ធនឹងនីតិវិធីដំណើរការនៃការបើកសម័យប្រជុំដំបូង នីតិកាលទី៧ នៃរដ្ឋសភា ការងារពិធីការ ការការពារសន្តិសុខ សុវត្ថិភាព ការងារសម្របសម្រួលអ្នកសារព័ត៌មាន និងការងារជាច្រើនផ្សេងទៀត។

ជាលទ្ធផល មកទល់ពេលនេះ ដំណើរការនៃការត្រៀមរៀបចំបើកសម័យប្រជុំលើកដំបូងរបស់រដ្ឋសភា បាននឹងកំពុងប្រព្រឹត្តទៅដោយរលូន និងបានត្រៀមរួចជាស្រេចចំពោះការងារក្នុងអំឡុងពេលព្រឹត្តការណ៍នាថ្ងៃនោះ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print