ប្រជាពលរដ្ឋនៅឃុំទន្លេរបិទ ចោទប្រកាន់លោក អ៊ាម ម៉ាយ៉ុងរី ថាប្រព្រឹត្ត នូវអំពើរពុករលួយ ទើបបណ្តោយឲមានបទល្មើសនេសាទ ដាក់ដាយតាមដងទន្លេមេគង្គ 

ចែករំលែក៖

ត្បូងឃ្មុំ៖ ចាប់ពីដើមខែ កក្កដា ឆ្នាំ២០១៥នេះ គេសង្កេតឃើញថា មានករណីបទល្មើសនេ​សាទ ដាក់ដាយតាមដងទន្លេមេគង្គ ជាទ្រង់ទ្រាយធំ ចាប់តាំងពីចំណុចភូមិដូនម៉ៅ ភូមិព្រែកជីក ភូមិទួលខ្សាច់ ភូមិទួលគរ និងទួលតាអេវ មិនក្រោម៥ដាយនោះទេ ស្ថិតក្នុងឃុំទន្លេបិទ ស្រុក-ខេត្ត​ត្បូង​ឃ្មុំ ។ ​​ប៉ុន្តែ ខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ ក្រោមការគ្រប់គ្រង របស់លោក នាយខ័ណ្ឌ អ៊ាម ម៉ាយ៉ុងរី គ្មានអើពើក្នុងការបង្ក្រាបសោះតែម្តង ទាំងនេះត្រូវបាន ប្រជាពលរដ្ឋនៅតំបន់នោះ ចោទប្រកាន់ថា សង្ស័យមានអំពើរពុករលួយរវាង លោក អ៊ាម ម៉ាយ៉ុងរី និងពួកបទល្មើសនេសាទទាំងនោះ ទើប មានករណីនេះកើតឡើង ។
​ប្រជាពលរដ្ឋភូមិទួលគរបានឲ្យដឹងថា ដាយដាក់ចំណុចទួលតាអេវ មានម្ចាស់ឈ្មោះ នី​​ជាមេឈ្មួញល្មើសដែលរកស៊ីដាក់ដាយជារៀងរាល់ឆ្នាំ។ ហើយការដាក់ដាយរបស់ពួកគេ ក្នុង១ថ្ងៃគេលើកចំនួន២ដង នៅពេល​ល្ងាចម្តង និងពេល​ជិតភ្លឺម្តងទៀត គឺប្រមូលត្រីបានគ្រប់ប្រភេទទាំងតូចទាំងធំ មានពេលខ្លះ​ប្រមូលបាន​១​តោនពេលគេលើកម្តងៗ ។
​ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ចាប់តាំងពីក្រុមនេះបានដាក់ដាយល្មើសច្បាប់ ពង្រា​យ​តាមដងទន្លេមេគង្គកាល​ណាមក គឺប្រជាពលរដ្ឋរកត្រីទទួលទានជា​លក្ខណៈគ្រួសាររក​ស្ទើ​មិនបាន​ច្រកឆ្នាំងផងសព្វថ្ងៃនេះ ហើយដីច្រាំងទន្លេមេគង្គក៏ចេះតែបាក់ស្រុតជាបន្តបន្ទាប់ ដែល​បណ្តាលមកពីការដាក់ដៃនេះតែម្តង ។ មានពេលខ្លះគេឃើញមានមន្ត្រីជលផលមកពិនិត្យ​ម្តងម្កាលដែរ តែបទល្មើសនៅដដែល ហើយប្រជាពលរដ្ឋដែលរស់នៅតំបន់នោះសង្ស័យថា លោក អ៊ាម ម៉ាយ៉ុងរី ប្រើឲមន្ត្រីរបស់ខ្លួនទាំងនោះមកប្រមូលយកតែលុយពីពួកបទល្មើសនេសាទទាំងនេះប៉ុណ្ណោះ។

ទាក់ទងនិងការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើ លោក អ៊ាម ម៉ាយ៉ុងរី នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំភ្ងាក់ងារយើងមិនអាច សុំការបកស្រាយបានទេដោយទូរសព្ទ័របស់លោកស្ថិតនៅក្រៅតំបន់សេវ៉ា។
ចំណែក ​លោក ម៉េង សុខថៃ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត ត្បូងឃ្មុំបានបញ្ជាក់ថា គាត់ទើប​មកកាន់ទឹកដី​ខេត្តថ្មីនេះ ដូច្នេះមិនទាន់ស្គាល់ភូមិសាស្ត្រអស់ទេ ចាំគាត់ចុះទៅត្រួតពិនិត្យ​មើល បើមានបទល្មើសមែន គាត់នឹងចាត់ការ ទៅតាមនិតិវិធី ។
   
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print