នគរបាលឃាត់ក្មេងទំនើង៣នាក់ជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងប្រែនយកមកធ្វើកិច្ចសន្យា

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ក្រុមក្មេងទំនើង៣នាក់និងម៉ូតូចគនួន៣គ្រឿងកែច្នៃខុសលក្ខណៈបច្ចេកទេសដោយបំពាក់ស៊ីម៉ាំងប្រែនលាន់លឺខ្លាំងរំខានដល់អ្នកស្រុកបើកបរលើផ្លូវសាធារណៈត្រូវបានកម្លាំងនគរបាលចរាចរណ៍ខេត្តឃាត់នាំខ្លួនអ្នកបើកបរចំនួន០៣នាក់យកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យានៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៣នេះ នៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា៖អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការគោរពច្បាប់ចរាចរណ៍ លោកបានចាត់តាំងកម្លាំងនគរបាលជំនាញត្រួតពិនិត្យជាប្រចាំលើផ្លូវសាធារណៈ ទាក់ទងនឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យការកែច្នៃលើយានយន្តនិងយានជំនិៈគ្រប់ប្រភេទដែលេច្នៃខុសលក្ខណៈបច្ចេកទេសយានច្រើនបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់និងបើកបរម៉ូតូគ្មានមួកសុវត្ថិភាពជាដើម ។ នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៣ កម្លាំងនគរបាលចរាចរណ៍បានឃាត់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន០៣គ្រឿង ម៉ូតូគ្មានកញ្ចក់មើលក្រោយនិងអ្នកបើកបរ០៣នាក់គ្មានពាក់មួកសុវត្ថិភាព នៅលើផ្លូវវាងក្រុង ក្នុងភូមិសាស្ត្រឃុំបត់ត្រង់ស្រុកមង្គលបូរីនិងភូមិសាស្ត្រ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដើម្បីនាំខ្លួនអ្នកបើកបរយកមកធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចកោះអញ្ជើញអាណាព្យាបាល ឪពុកម្តាយមកធានាយកទៅអប់រំបន្ត ៕ដោយ៖ វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print