តុលាការកំពូលថៃផ្ដន្ទាទោសលោក ថាក់ស៊ីន ដាក់ពន្ធនាគារ៨ឆ្នាំ ក្រោយវិលត្រឡប់ចូលស្រុកវិញ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗ ហើយបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីរូបលោកវិលត្រឡប់ចូលប្រទេសថៃវិញ ក្រោយរស់នៅនិរទេសខ្លួននៅឯបរទេសអស់១៧ឆ្នាំ។

លោក ថាក់ស៊ីន បានធ្វើដំណើរទៅដល់អាកាសយានដ្ឋាន Don Mueang នៃទីក្រុងបាងកក នៅម៉ោង៩ៈ០០ព្រឹកនេះ តាមរយៈយន្ដហោះឯកជនមួយដែលបានចាកចេញដំណើរពីប្រទេសសិង្ហបុរី។ ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន ជាច្រើនស្លៀកពាក់អាវពណ៌ក្រហម បានប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្ដហោះ សម្រាប់យន្ដហោះឯកជននៃអាកាសយានដ្ឋាន Don Mueang ដើម្បីរង់ចាំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ។ នៅពេលមកដល់ទឹកដីថៃ លោក ថាក់ស៊ីន បានឱនគោរពព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រថៃ និងមួយសន្ទុះក្រោយមក ទើបប៉ូលិសថៃនាំលោក ថាក់ស៊ីនឡើងរថយន្ដឆ្ពោះទៅកាន់តុលាការកំពូលថៃ ជាទីដែលលោកត្រូវបានចោទប្រកាន់ពីបទរំលោភអំណាច និងប្រព្រឹត្តអំពើពុករលួយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារនេះ តុលាការកំពូលថៃបានសម្រេចផ្ដន្ទាទោសអតីតនាយករដ្ឋមន្ត្រីថៃវ័យ៧៤ឆ្នាំនេះដាក់ពន្ធនាគារ៨ឆ្នាំ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន ធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក និងអះអាងថាមានចេតនានយោបាយ។ មុននឹងការ វិលត្រឡប់ចូលស្រុកវិញ លោក
ថាក់ស៊ីន ក៏ត្រូវបានគេរាយការណ៍ដែរថា អាចនឹងស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រថៃ៕ ដោយធីរីណា

...

រូប​ថត​: Thai PBS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print