ខ្សែការពារ John Stones របស់ Man City ត្រូវអវត្តមានរហូតដល់ពេលសម្រាកអន្តរជាតិដោយសាររបួស

ចែករំលែក៖

អ្នកចាត់ការទូទៅលោក Pep Guardiola បានបញ្ជាក់ថា ខ្សែការពារ John Stones របស់ក្លិប Manchester City ត្រូវបានដកចេញពីសកម្មភាពរហូតដល់បន្ទាប់ពីសម្រាកអន្តរជាតិ។

 Stones វ័យ២៩ឆ្នាំបានរងរបួសសាច់ដុំនៅមុនបើករដូវកាល ហើយបានខកខានការប្រកួតបើកឆាក Premier League ចំនួន២លើករបស់ Man City ហើយនៅតែស្ថិតក្នុងកៅអីបម្រុងសម្រាប់ការឈ្នះពានរង្វាន់ Super Cup របស់ពួកគេ។ ការសម្រាកអន្តរជាតិគឺនៅចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែកញ្ញា។

 Stones អាចនឹងខកខានការប្រកួតជម្រុះយូរ៉ូរបស់អង់គ្លេសជាមួយអ៊ុយក្រែន និងការប្រកួតមិត្តភាពជាមួយស្កុតឡែននៅខែក្រោយ។គាត់នឹងខកខានការប្រកួត Premier League ២លើកបន្ទាប់របស់ Man City ជាមួយ Sheffield United នៅថ្ងៃទី២៧ ខែសីហានិង Fulham នៅថ្ងៃទី២ ខែកញ្ញា។

 ក្លិប ក៏នឹង គ្មាន ខ្សែ បម្រើ សំខាន់ Kevin de Bruyne ដែល បាន វះកាត់ របួស សរសៃ ពួរ ហើយ អាច នឹង ត្រូវ សម្រាកព្យាបាល អស់ រយៈពេល៤ខែឯណោះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print