ក្លិបបាល់ទាត់ Shanghai SIPG នៅក្នុងក្របខ័ណ្ឌកំពូលរបស់ចិនបានចំណាយ ទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនដើម្បីទិញខ្សែប្រយុទ្ធអន្តរជាតិ ប្រេស៊ីល Hulk ពីក្លិប Zenit St Petersburg របស់រុស្ស៊ីក្នុងតម្លៃខ្លួន៤៨លានផោន។
នេះគឺជាកំណត់ត្រានៃការទិញកីឡាករថ្មីមួយទៀតដែលក្លិបរបស់ប្រទេសចិន បានបំបែកដោយកំណត់ត្រាពីមុននោះគឺ ក្លិប Jiangsu Suning បានចំណាយលុយ៣៨ លានផោនទិញខ្សែប្រយុទ្ធប្រេស៊ីល Alex Teixeira ពីក្លិប Shakhtar Donetsk របស់ ប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ។
ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះបានផ្លាស់ចេញទីក្រុម Porto របស់ព័រទុយហ្គាល់ទៅកាន់ប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១២ ហើយ ស៊ុតបាល់បាន៧៥គ្រាប់ក្នុងការបង្ហាញ ខ្លួន១៤៤ប្រកួតឲ្យក្រុម Zenit ។
ចំណែកនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលវិញគាត់រកគ្រាប់បាល់បានតែ១១គ្រាប់ក្នុងការបង្ហាញខ្លួន៤៦លើក ។
បច្ចុប្បន្នលោក Sven Goran Eriksson អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស កំពុងតែដឹកនាំក្រុម Shanghai SIPG ៕
ដោយ៖ ដេវីដ