ជំនួញឈើចាប់ផ្ដើមកម្រើកឡើងវិញហើយនៅខេត្ដរតនគិរីតែបង្ក្រាបបានភ្លាមៗ

ចែករំលែក៖

ខេត្តរតនគិរី៖ក្រុមឈ្មួញដែលធ្លាប់រកសុីដឹកឈើខុសច្បាប់នៅខេត្តរតនគិរីពេលនេះបាននាំគ្នា ចាប់ផ្តើមបន្ដដឹកទៅលក់នៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យដូចមុនទៀតហើយក្រោយពីបោះឆ្នោតបានបញ្ចប់។

ជាក់ស្ដែងនៅវេលាម៉ោង៩យប់ថ្ងៃទី២១ខែសីហាឆ្នាំ២០២៣នេះលោកលឹម ឡេងលីហួ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីដឹកនាំកម្លាំងចុះទៅស្ទាក់ចាប់បានម៉ូតូមួយគ្រឿងដឹកឈើសុក្រំធំៗ នៅតាមផ្លូវលេខ៧៨ត្រង់ចំណុច វត្ដអូរជុំ ក្នុងភូមិថារ៉ងជងទីរួមស្រុកអូរជុំ ប៉ុន្ដែអ្នកបើកម៉ូតូដឹងខ្លួនមុនក៏ទំលាក់ចោលឈើរួចបើកម៉ូតូរត់គេចខ្លួនបាត់ទៅ។

លោកលឹម ឡេងលីហូ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេតនតរតនគិរីមិនអាចសុំការបញ្ជាក់បានទេតែមន្ត្រីប៉ូលីសថាឈើដែលស្ទាក់ចាប់បាននោះជាប្រភេទឈើសុក្រុំ មានចំនួន៣ដុំដែល មានមុខកាត់ប្រហែល៣០ឃ្លុំ គឺ(៣តឹក គុណនិង ៣តឹក)ប្រវែងជាង១ម៉ែត្រ ក្រោយពីបង្ក្រាបបានពុំទាន់ធ្វើការវាស់វែងនៅឡើយទេ គឺធ្វើកាប្រគល់ឈើនោះភ្លាមៗឲ្យទៅផ្នែករដ្ឋបាលព្រៃឈើស្រុកអូរជុំដើម្បីបន្ដចាត់កា តាមច្បាប់។

គួរកត់សម្គាល់ថាឈើដែលឈ្មួញបានដឹកមកលក់ហើយត្រូវសមត្ថកិច្ចស្ទាក់ចាប់នោះភាគច្រើនគឺឈ្មួញបានប្រមូលទិញឈើពីស្រុកវ៉ឺនសៃនិងស្រុកតាវែង  រួចដឹកតាមម៉ូតូកាត់ស្រុកអូរជុំស្ទើររាល់យប់ យកមកលក់ឲ្យសិប្បកម្មនៅទីរួមខេត្តរតនគិរីនិងមួយចំនួនត្រូវបានឈ្មួញដឹកទៅលក់បន្ដឲ្យវៀតណាម តែពុំដែលមានសមត្ដកិច្ចពាក់ព័ន្ធដែលឈរជើងព្រោងព្រាតនៅមូលដ្ឋាននោះបង្ក្រាបឡើយ។

...

ប៉ុន្ដែពេលនេះត្រូវបានកម្លាំងនគបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការខេត្ដរតនគិរីចាប់ផ្ដើមបញ្ចេញស្នាដៃហើយគឺចុះបង្ក្រាបពុំរើសមុខទេ៕
ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print