នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនក្រុមជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួច ​ ( ប្រើដែកសំប៉ែតចុងស្រួចបុកទម្លុះកសោរម៉ូតូ ) នៅក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកំលាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជាក់ស្តែងលួច ( ប្រើដែកសំប៉ែតចុងស្រួចបុកទម្លុះកសោរម៉ូតូ ) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង៣៨នាទី នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុមទី១ ភូមិទួកថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

– ជនរងគ្រោះឈ្មោះ ធូ រត្ថា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុម មានទីលំនៅកន្លែងកើតហេតុខាងលើ ។

១- ជនសង្ស័យឈ្មោះ ពិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( មានសារធាតុញៀន)។

២- ជនសង្ស័យឈ្មោះ ខិន ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( មានសារធាតុញៀន)។
+សម្ភារបាត់បង់:
– ម៉ូតូ០១គ្រឿងម៉ាកclick ពណ៍ខៀវ ផ្លាកលេខភ្នំពេញ1FP-6566
+សម្ភារះដកហូតរួមមាន :
– ម៉ូតូ១គ្រឿងម៉ាកហុងដាC125ពណ៍ខ្មៅ គ្មានស្លាកលេខ (ជាមធ្យោបាយជនសង្ស័យ)។

...

– លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះចំណុចកើតហេតុខាងលើ ដោយមិនបានចាក់សោកត្រឹមត្រូវទេ បន្ទាប់មកមានជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ គ្មានផ្លាកលេខ ធ្វើដំណើរចេញពីម្ដុំផ្លូវភ្លោះ សង្កាត់គីឡូម៉ែត្រលេខ៦ គោលបំណងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលជនសង្ស័យធ្វើដំណើរមកដល់ចំណុចកើតហេតុឦឃើញម៉ូតូជនរងគ្រោះចតនៅខាងមុខផ្ទះ ឱកាសស្ងាត់ជនសង្ស័យឈ្មោះខិន ឌីណា ជាអ្នកចាំមើលផ្លូវ ហើយជនសង្ស័យឈ្មោះពិន រដ្ឋា បានធ្វើសកម្មភាពប្រើដែកសំប៉ែត្រចុងស្រួចចាក់បំបែកគ្រាប់សោម៉ូតូបានសម្រេច ហើយនាំគ្នាជិះគេចខ្លួន និងបានយកម៉ូតូទៅលក់អោយជនសង្ស័យឈ្មោះយូ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ និងជនសង្ស័យឈ្មោះង៉ោ ភេទប្រុស អាយុប្រហែល៤២ឆ្នាំ បានប្រាក់៣០០០០០មុឺនរៀលនៅម្តុំផ្ទះមិនរាបរយមាត់ទន្លេរក្នុងសង្កាត់ព្រែកព្នៅនិងបានសុីចាយនិងប្រើគ្រឿងញៀនអស់ ហើយគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ក្រោយទទួលបណ្ដឹងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៥ និង០០នាទី នៅចំណុចផ្លូវ១០០៣ភូមិឡកំបោសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវយកមកអធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមផ្លូវច្បាប់។
*បច្ចុប្បន្នកំលាំងជំនាញកំពុងស្វែងរកបក្ខពួកបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕ដោយ៖ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print