ឈើរបស់ឈ្មួញស្រីម្នាក់ឈ្មោះនីក្រចេះ ដឹកចេញពីព្រៃការពារជីវចម្រុះកែវសីមាត្រូវប៉េអឹមមណ្ឌលគិរីបង្ក្រាបបាន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កម្លាំងប្រដាប់អាវុធ សហការណ៍បានដេញចាប់ប្រផាត់ប្រភីងទាំងយប់ ដល់បន្សល់ទុក វត្ថុងតាងជាឈើ ប្រភេទលេខ១ ជិត១០ម៉ែត្រត្រីគុណដែលគេដឹងថាស្រ្តីឈ្មួញឈើឈ្មោះ នី ក្រចេះហើយបានរត់គេចចេញពីកន្លែងស្តុកឈើដោយសុវត្ថិភាព។

ប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅព្រលឹមស្រាងៗព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២៤នេះហើយកម្លាំងដែលសហការណ៍រួមមានមន្ត្រីបរិស្ថាន កងរាជរអាវុធហត្ថស្រុកនិងស្នាក់ការ៧៦១ រួមទាំងយោធា បានប្រដេញចាប់ម្ចាស់ឈើ និងបានរឹបអូសឈើលេខ១ប្រភេទកូនក្រឡឹងសុក្រំចំនួន១៤០ដុំ ដែលស្មើនិងជិត៧ម៉ែត្រត្រីគុណ អុសចម្រុះ៧០ដុំ  ស្មើនិង១ម៉ែត្រត្រីគុណ ដែលសរុបបទល្មើសនេះមានចំនួនជិត៨ម៉ែត្រត្រីគុណ ព្រមទាំងរថយន្តសាំយ៉ុងកែឆ្នៃអត់ស្លាក់លេខមួយគ្រឿងផងដែរ។

លោកសាក់ សាគុណ ប្រធានស្នាក់ការសន្តិសុខ៧៦១ ថាក្នុងប្រតិបត្តិការមន្ត្រីនិងកងកម្លាំងបានព្យាយាមដេញចាប់ម្ចាស់ឈើដែរ ប៉ុន្តែដោយសារភូមិសាស្ត្រនិងយប់ងងឹតទើបម្ចាស់ឈើនោះបានរត់គេចបាត់ស្រមោលតែម្តងដោយបន្សល់ទុកនូវវត្ថុតាង ដូចរៀបរាប់ខាងលើ។

លោកបន្តថាប្រតិបត្តិការនេះ យើងបានពន្លាតដីនិងរឹបអូសវត្ថុតាងល្មើសនៅចំណុចភូមិសាស្ត្រអូរគគីរ ភូមិឃ្សឹម ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ ព្រោះបទល្មើសនេះ បានប្រមូលពីទឹកដីឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

...

វត្ថុតាងត្រូវយកទៅរក្សាទុកនៅស្នាក់ការរហួតស្រែឈូកដើម្បីចាត់ការបន្តតាមច្បាប់ព្រៃឈើ៕ដោយ ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print