ខេត្តប៉ៃលិន÷នគរបាលនៃអធិការស្រុកសាលាក្រៅបានចុះបង្ក្រាបកន្លែងជួញដូរសារធាតុញៀននិងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅវេលាម៉ោង ១២ និង ១០នាទី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពី លោក សេង គីមឡាក់ព្រះរាជ
អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងដឹកនាំបញ្ជាដោយលោក មាឃ សារ៉ន អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចាត់ឲ្យផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ធ្វើការបង្រ្កាបជាក់ស្តែងករណី ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រភពបានឲ្យដឹងថា÷ការឃាត់ខ្លួន
ជនសង្ស័យ ចំនួន ០៣ នាក់ខាងក្រោមមាន÷ទី១-ឈ្មោះ មាន រ៉ាទី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
២-ឈ្មោះ មាន ចន្ថា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៣-ឈ្មោះ ប៉ង ស្រីល័ក ភេទស្រី ២១ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
វត្ថុតាងចាប់យករួមមាន៖
– ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០១កញ្ចប់ធំ មានទំង្ងន់៣,៦៩ក្រាមថ្នាំសុទ្ធ។
– សំភារះសំរាប់ជក់និងសំភារះវេបជក់អេឡិចត្រូនិចចំនួន ០៨ដើម។
ប្រភពបានបន្តថា÷បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ខាងលើបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធីច្បាប់។ជនសង្ស័យ៣នាក់ជួញដូរសារធាតុញៀន
ត្រូវបានកម្លាំងនគរបាលជំនាញស្រុកសា
លាក្រៅឃាត់ខ្លួននិងវត្តតាង
ខេត្តប៉ៃលិន÷នគរបាលនៃអធិការស្រុកសាលាក្រៅបានចុះបង្ក្រាបសារធាតុញៀន
និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់នៅវេលាម៉ោង ១២ និង ១០នាទី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម សេង គីមឡាក់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន និងដឹកនាំបញ្ជាដោយខ្ញុំបាទវរសេនីយ៍ទោ មាឃ សារ៉ន អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានចាត់ឲ្យផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ធ្វើការបង្រ្កាបជាក់ស្តែងករណី ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះជួល ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បើតាមប្រភពបានឲ្យដឹងថា÷ការឃាត់ខ្លួន
ជនសង្ស័យ ចំនួន ០៣ នាក់ខាងក្រោមមាន÷ទី១-ឈ្មោះ មាន រ៉ាទី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ទីលំនៅបច្ចុប្បន្ន ភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
២-ឈ្មោះ មាន ចន្ថា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៣-ឈ្មោះ ប៉ង ស្រីល័ក ភេទស្រី ២១ឆ្នាំមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
វត្ថុតាងចាប់យករួមមាន៖
– ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០១កញ្ចប់ធំ មានទំង្ងន់៣,៦៩ក្រាមថ្នាំសុទ្ធ។
– សំភារះសំរាប់ជក់និងសំភារះវេបជក់អេឡិចត្រូនិចចំនួន ០៨ដើម។
ប្រភពបានបន្តថា÷បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ខាងលើបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ដោយ÷ស សារ៉េត