ខ្សែបម្រើ Jude Bellingham រកបាន១គ្រាប់ជួយ Real Madrid ឈរកំពូលតារាង La Liga

ចែករំលែក៖

ខ្សែបម្រើជម្រើសជាតិអង់គ្លេស Jude Bellingham រកបានគ្រាប់ជ័យជម្នះនៅនាទីទី៨១ដើម្បីជួយ Real Madrid យកឈ្នះCelta Vigo ១ទល់០ និងរក្សាការចាប់ផ្តើម១០០% ក្នុង៣ប្រកួតនៅ La Liga ដោយបន្តឈរកំពូលតារាងបណ្តោះអាសន្ន។

 Bellingham បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីការបញ្ជូនរបស់ Joselu ដើម្បីបង្កើតគ្រាប់បាល់ទី៤របស់គាត់ក្នុងការប្រកួតជាលើកទី៣នៅអេស្ប៉ាញ។ ក្រុម Celta Vigo អាចនឹងនាំមុខមុន ប៉ុន្តែជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) បានច្រានចោលការរកគ្រាប់បាល់នោះ ដោយសារកំហុសរបស់ Jorgen Strand Larsen

 ជាមួយគ្នានោះអ្នកចាំទី Ivan Villar របស់ក្រុម Celta Vigo ក៏បានសង្គ្រោះបាល់ប៉េណាល់ទីនៅតង់ទី២របស់ Rodrygo នៅនាទីទី៦៨ដោយខ្សែប្រយុទ្ធរូបនេះនៅតែមិនអាចស្វែងរកគ្រាប់បាល់នាំមុខ។ Real Madrid គឺជាក្រុមដែលគួរឱ្យភ័យខ្លាចមួយ ដោយធ្វើបានល្អក្នុងដើមរដូវកាលនេះ ពោលគឺ៣ប្រកួតឈ្នះទាំង៣ប្រកួតចាប់តាំងពីការផ្ទេរ Jude Bellingham មកចូលរួមជាមួយក្រុម។

 នៅក្នុងដំណាក់កាលនៃការសម្រុករបស់ក្រុមម្ចាស់ផ្ទះ Celta Vigo ដែលបានបង្កើនសម្ពាធក៏ដោយ ក៏ក្រុម Real Madrid នៅតែបន្តគ្រប់គ្រងស្ថានភាពបានយ៉ាងល្អរហូតដល់ចប់ការប្រកួតជាមួយនឹងជ័យជម្នះតែ១គ្រាប់គត់ពីអតីតតារាឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ Bellingham

 លទ្ធផលនេះធ្វើឲ្យរ Real Madrid ទទួលបាន៩ពិន្ទុពេញពី៣ប្រកួតនៅក្របខ័ណ្ឌ La Liga សម្រាប់ការប្រកួតបន្ទាប់ Real Madrid នឹងត្រូវប៉ះក្រុមភ្ញៀវ Getafe នៅថ្ងៃទី២ ខែកញ្ញាខាងមុខ ខណៈដែលក្រុម Ceta Vigo នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Almeria នៅថ្ងៃទី២ កញ្ញាខាងមុខនេះដែរ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print