លោក​ប៉ា សុជាតិវង្ស ព្រមានទៅក្រុមហ៊ុនម៉ៅការធ្វើផ្លូវក្នុងក្រុង មិនមានស្ដង់ដារ តាម​លក្ខណៈបច្ចេកទេស កិបកេញចំណេញ ធ្វើឲ្យផ្លូវនោះឆាប់ខូច ស្មើនិងក្រុមហ៊ុនបំផ្លាញជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក​ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ចាប់ពីពេលនេះតទៅបណ្ដា​ក្រុមហ៊ុន ដែល​ម៉ៅការធ្វើផ្លូវក្នុងក្រុង មិនមានស្ដង់ដារ តាម​លក្ខណៈបច្ចេកទេស កិបកេញចំណេញ ធ្វើឲ្យផ្លូវនោះ​ឆាប់​ខូច ស្មើនិងក្រុមហ៊ុន​នោះបំផ្លាញជាតិ មើលងាយដល់ស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសមើលងាយដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ កន្លងមកនេះមានក្រុមហ៊ុនមួយចំនួនបាន​ដាក់​ឈ្មោះ​ចូលដេញថ្លៃធ្វើផ្លូវ និងប្រព័ន្ធលូ ក្នុងក្រុងជាច្រើនខ្សែ ពេលបានសិទ្ធិធ្វើហើយ គិតតែពីរឿងធ្វើយ៉ាងណា​ឲ្យតែចំណេញលុយ មិនគិតពីគុណភាពអ្វីទាល់តែសោះ ។

...

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់បែបនេះ ខណៈលោកចូលរួមបើកការដ្ឋានផ្លូវ​ចាក់បេតុងប្រវែង ២,៧៥០ម៉ែត្រ ទទឹង៧​ម៉ែត្រ និងដាក់​លូ​មុខកាត់​១ម៉ែត្រ អម​សង់​ខាងផ្លូវ ស្ថិត​នៅ​ភូមិ​ចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ កាលពីថ្ងៃ​ទី​៣០ មិថុនា  ឆ្នំា ២០១៦ ។

លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា៖  ការ​បើកផ្លូវនេះ គឺតភ្ជាប់ពីផ្លូវលេខ២៧១ ឆ្លងកាត់រហូត​ទៅដល់​ផ្លូវលេខ៣៧១ ដើម្បីជួយសម្រួល​ដល់ការ​ធ្វើ​ដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបង្ការករណី​អគ្គិភ័យកើតឡើង។ ដោយឡែកចំពោះ​ការដាក់ប្រព័ន្ធ​លូនៅផ្លូវនេះ គឺដើម្បីដោះទឹកលិចផ្លូវ និងលំនៅ​ដ្ឋាន​ពលរដ្ឋនៅតំបន់នេះ ។  ជាមួយគ្នានេះ លោក ក៏បាន​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ សូមមានការយោគយល់ ចំពោះការប៉ះ​ពាល់​ពី​គម្រោ​ង​ស្ថាបនាផ្លូវ និងការដាក់លូអមផ្លូវផងដែរ ។ លោកបន្ដថា៖ អ្វីដែលប្រជាពលរដ្ឋទន្ទឹង​រង់ចាំ​បាន​មកដល់ហើយ ផ្លូវ​មួយ​ប្រវែងជិត៣គីឡូម៉ែត្រ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ និងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដែលនឹង​អាចជួយសម្រូលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗ ខាង​មុខនេះ ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ចាប់ពីពេលនេះតទៅបណ្ដា​ក្រុមហ៊ុន ដែល​ម៉ៅការធ្វើ​ផ្លូវក្នុង​ក្រុង មិនមានស្ដង់ដារ តាម​លក្ខណៈបច្ចេកទេស កិបកេញចំណេញ ធ្វើឲ្យផ្លូវនោះ​ឆាប់​ខូច ស្មើនិងក្រុម​ហ៊ុន​នោះបំផ្លាញជាតិ មើលងាយដល់ស្ថាប័នជំនាញ របស់រដ្ឋ និងស្ថាប័នពាក់ព័ន្ធ ពិសេស មើលងាយ​ដល់​អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ កន្លងមកនេះមានក្រុមហ៊ុនមួយចំនួន ​បាន​ដាក់​ឈ្មោះ​ចូលដេញ ថ្លៃធ្វើផ្លូវ និងប្រព័ន្ធលូ ក្នុងក្រុងជាច្រើនខ្សែពេលបានសិទ្ធិធ្វើហើយគិតតែពីរឿងធ្វើយ៉ាងណា​ឲ្យតែ​ណេញ​លុយ មិនគិត​ពីគុ​ណ​ភាពអ្វីទាល់តែសោះ ។ កន្លងមកមានក្រុមមួយចំនួន ពេលដែលធ្វើផ្លូវហើយ ប្រជា​ពលរដ្ឋប្រើប្រាស់មិនបាន ១ខែ ឬ២ខែផង ផ្លូវនោះត្រូវបានខូចខាត់ស្ទើរទំាងស្រុង រួចហើយទម្លាក់កំហុសមកលើអាជ្ញាធរវិញថាមិនចេះថែទំា និងការពារ ទោះបីថែទំាំនិងការពារយ៉ាងណាក៏ដោយក៏វាមិនឈ្នះដែរ បើអាអ្នកម៉ៅការធ្វើផ្លូវនោះ វាកេញចំណេញ គ្រប់យ៉ាងដូចជា ធ្វើផ្លូវអត់ចាក់គ្រឹះ ចាក់ស៊ីម៉ង់ ឬចាក់​កៅស៊ូ មិនតាមស្ដង់ដារ បច្ចេកទេសផងនោះ។ សកម្មភាពទំាងនេះហើយស្មើ និងការមើលងាយមើល​ស្រាលមកលើអាជ្ញាធរ នៅមូលដ្ឋាន និងប្រជាពលរដ្ឋ ពិសេសស្មើនិងការបំផ្លិចបំផ្លាញជាតិអញ្ចឹងដែរ ។

លោកបានបន្ដថា៖ ប្រសិនបើមានក្រុមណាប្រព្រឹត្តនូវសកម្មភាពបែបនេះទៀត អាជ្ញាធរ និងចាប់ក្រុមហ៊ុននោះឲ្យធ្វើសង់វិញគុណមួយជាពីរទើបបាន បើមិនអញ្ចឹងទេអាជ្ញាធររាជធានីភ្នំពេញ​ ផ្លូវនៅក្នុងក្រុង គិតតែពីធ្វើការជួសជុលរហូត មិនចេះចប់មិនចេះហើយនោះទេ ៕

image3

image1(4)

image11

image13

image7

image10

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print