នារីម្នាក់កំពុងតែឈរចែកចាយគ្រឿងញៀនត្រូវនគរបាលប៉ុសិ្ត៍បឹងកក់២ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះ​ គេឃើញសកម្មភាពនគរបាលប៉ុស្តិ៍បឹងកក់ទី២​ បានធ្វើការស្រាវជ្រាវនិងល្បាតក្នុងមូលដ្ឋានរបស់ខ្លួនរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យដែលសុទ្ធមនុស្សស្រីជាអ្នកលក់គ្រឿងញៀន​ តែនៅតែគេចមិនផុតពីភ្នែកសមត្ថកិច្ចមូលដ្ឋាននោះទេ​ ជាក់ស្តែងក៏ដូចនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦វេលាម៉ោង៨និង៣០នាទីព្រឹក​ ស្ថិតនៅលើផ្លូវរថភ្លើង ក្រុម១០៦ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក​ ដោយសមត្ថកិច្ចឃាត់ខ្លួននារីម្នាក់រួមនិងគ្រឿងញៀនប្រភេទម៉ាកទឹកកក ១០កញ្ចប់តូច​ ខណៈឈរចែកចាយគ្រឿងញៀន​ ។

...

នារីជាជនសង្ស័យឈ្មោះឡាង ស្រីណាង ហៅណាង ភេទស្រី អាយុ២២ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ​ ។

តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍បឹងកក់ទី២ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួននារីសង្ស័យខាងលើនេះគេបានឃើញនារីសង្ស័យកំពុងតែឈរ ធ្វើសកម្មភាពចែកចាយគ្រឿងញៀន នៅលើផ្លូវរថភ្លើង ពេលនោះកម្លាំងរបស់លោកកំពុងតែល្បាតក្នុងមូលដ្ឋានមានការសង្ស័យក៏ឃាត់ខ្លួនសួរនាំនិងរកឃើញគ្រឿងញៀនប្រភេទម៉ាកទឹកកក ចំនួន១០ តូចហើយ ពេលនោះកម្លាំងលោកក៏ឃាត់ខ្លួនភ្លាមៗតែម្តង។

បច្ចុប្បន្ននារីសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតានីតីវិធី ៕

image

image

image

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print