ខឹងប្រពន្ធពូកែផឹកស្រា រាល់ថ្ងៃយកដំបងឬស្សីវាយបណ្ដាលអោយស្លាប់ផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសជនសង្ស័យជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរបន្ទាប់ពីបានប្រើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោសយក

ដំបងឫស្សីវាយបណ្ដាលអោយប្រពន្ធស្លាប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ ស្ថិតនៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះ

នេត សុភ័ណ្ឌ អាយុ៤២ឆ្នាំ មុខរបរកសិករ ត្រូវជាប្ដីជនរងគ្រោះ រស់នៅភូមិគោកកណ្ដោល ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

    ចំណែកស្ត្រីរងគ្រោះមានឈ្មោះង៉ែត សុបិន អាយុ៥៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

    តាមអ្នកភូមិបានអោយដឹងថា មុនពេលកើតហេតុគាត់ឮសូរសំឡេងពីរនាក់ប្ដីប្រពន្ធនោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ខណៈប្ដីស្ដីអោយថា គិតតែពីផឹកស្រារាល់ថ្ងៃ រួចក្រោយមកស្រាប់តែឃើញបុរសជាប្តីស្ទុះទៅយកដំបងឫស្សីមកវាយប្រពន្ធទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។

    បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រោលគោដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយសុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print