យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបានមកដល់ទីក្រុងប៉េកាំងកាលពីល្ងាចថ្ងៃអាទិត្យ (27 សីហា) សម្រាប់ដំណើរទស្សនកិច្ចរយៈពេល 4 ថ្ងៃក្នុងគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលចាកចេញទៅកាន់ប្រទេសចិន លោកស្រី Gina Raimondo បាននិយាយថា “ប្រសិនបើអ្នកចង់ដាក់ឈ្មោះការធ្វើដំណើរនិងបញ្ជាក់បេសកកម្មរបស់ខ្លួន វាគឺដើម្បីការពារនូវអ្វីដែលយើងធ្វើ។ យើងត្រូវការពារនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមលទ្ធភាពដែលយើងអាចធ្វើបាន” ។
យោងតាមសារព័ត៌មាន Nikkei អ្នកស្រី Gina Raimondo មានបំណងសម្រាប់កិច្ចសន្ទនាលើវិស័យបច្ចេកវិទ្យាខ្ពស់ ដែលភាគីទាំងពីរមានការខ្វែងគំនិតគ្នាជាច្រើនដូចជា semiconductors និងសិប្បនិម្មិត។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ទំនាក់ទំនងទ្វេភាគីកាន់តែតានតឹងនៅពេលដែលសហរដ្ឋអាមេរិកធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីរារាំងការចូលប្រើប្រាស់របស់ចិនចំពោះឧបករណ៍អេឡិចត្រូនិកទំនើប។ សម្រាប់ផ្នែករបស់ខ្លួន ទីក្រុងប៉េកាំងបានដាក់កម្រិតលើលទ្ធភាពទិញពីក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Micron Technology និងរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញលើសម្ភារsemiconductor។
ក្នុងខែនេះ ប្រធានាធិបតីអាមេរិក Joe Biden ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដែលដាក់កម្រិតលើការវិនិយោគរបស់អាមេរិកមួយចំនួននៅក្នុងប្រទេសចិន លើវិស័យដូចជា AI និង quantum computing ជាដើម។ ប្រទេសចិនបាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការចាំបាច់ជាការឆ្លើយតប។
Raimondo គឺជាមន្ត្រីជាន់ខ្ពស់អាមេរិកទីបួនដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលថ្មីៗនេះ។ លោកស្រីក៏ជារដ្ឋមន្ត្រីពាណិជ្ជកម្មដំបូងគេដែលធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងរយៈពេល៧ឆ្នាំកន្លងមក។
លោកស្រី Raimondo ត្រូវបានទទួលស្វាគមន៍ដោយមន្ត្រីក្រសួងពាណិជ្ជកម្មចិន Lin Feng នៅពេលមកដល់ទីក្រុងប៉េកាំង។ លោកស្រីមានជំនួបទ្វេភាគីជាមួយមន្ត្រីចិននៅថ្ងៃចន្ទនិងថ្ងៃអង្គារក្នុងទីក្រុងប៉េកាំងមុននឹងធ្វើដំណើរទៅទីក្រុងសៀងហៃ។ លោកស្រីក៏អាចជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនដើម្បីពិភាក្សាអំពីគោលនយោបាយសេដ្ឋកិច្ច។ អមដំណើរលោកស្រីគឺឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន Nicholas Burns។
Raimondo ក៏បានពិភាក្សាជាមួយប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនអំពីដំណើរទស្សនកិច្ចនេះ ហើយសាររបស់គាត់គឺ៖ ការពង្រឹងការសន្ទនាជាមួយប្រទេសចិនអាចកាត់បន្ថយភាពតានតឹង៕ ដោយធីរីណា
រូបថត: Reuters