ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយលើកយកចំណុចសំខាន់ៗ ចំន៧ ១០ ដូចខាងក្រោម :
១- អ៊ុំ សំអាន ជាតំណាងរាស្ត្រជាប់ឆ្នោតនាឆ្នាំ២០១៣ = ចាប់ពីឆ្នាំ២០១៧ មក អ៊ុំ សំអាន លែងជាតំណាងរាស្ត្រទៀតហើយ។
២- អា គឹម សុខ មិនមែនជាអ្នកវាយតម្លៃសកលលើគ្រប់បញ្ហាដែលកើតឡើងនៅកម្ពុជាទេ = វាគ្រាន់តែជាជនរត់ចោលស្រុកទៅជ្រកកោននៅបរទេសសុំតែមួយរស់ប៉ុណ្ណោះ។
៣- ទោសកំហុសនៃការជេរប្រមាថនិងលាបព័ណ៌គណបក្សប្រជាជនកម្ពុជា = គឺជាកំហុសរបស់វិទ្យុអាស៊ីសេរីនិងក្រុមឧទ្ទាមក្រៅច្បាប់។
៤- អតីតៈបក្សសាងគ្រោះជាតិបានងាប់បាត់តាំងពីឆ្នាំ២០១៧មកម៉្លេះ = ដូច្នេះគ្មានមន្ត្រីអតីតៈបក្សប្រឆាំងមួយនេះទៀតទេ។
៥- ជាការអសីលធម៌និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ = ដែលវិទ្យុអាស៊ីសេរីយករឿងបុគ្គលភាពឯកជនភាពបុគ្គលគេមកផ្សាយជាសាធារណៈ?
៦- ក្រោយពេលអ្វីៗក្លាយទៅជាលទ្ធផលពិតស្របតាមនីតិវិធីច្បាប់អស់ហើយ = ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងអស់អីនិយាយ បានត្រឹមធ្វើជាអ្នកទាយវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជាផ្ទុយពីការពិត?
៧- ចង់រាជរដ្ឋាភិបាលកម្ពុជាក្បាលធំក្បាលតូចគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា = ហេតុអីក៏មកឈឺក្បាលវិលមុខដល់ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងដែលគ្មានការទទួលខុសត្រូវអីសោះនោះ?
៨- អ៊ុំ សំអាន ជាតំណាងរាស្ត្រជាប់ឆ្នោតតាំងពីឆ្នាំ២០១៣ = នៅឆ្នាំ២០២៣ អ៊ុំ សំអាន លែងជាតំណាងរាស្ត្រទៀតហើយនៅតែនិយាយអីទៀត?
៩- មានរាជរដ្ឋាភិបាលក្បាលធំប្ញតូចក៏ជារដ្ឋាភិបាលដែរ = វាគ្រាន់បើជាងរដ្ឋាភិបាលអត់ក្បាលដូចក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំង?
១០- ក្រុមឧទ្ទាមក្រៅច្បាប់និងពួកប្រឆាំងដល់អស់អីនិយាយ = មានតែពាក្យបន្តុះបង្អាប់ បំប៉ោង ញុះញង់បំបែកបំំបាក់បន្ទាបន្ថោក មួលបង្កាច់ និងប្រឌិតរឿង ៕
ដោយ : សហការី