ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ=ឈ្នះ ក្នុងខេត្តឧត្តរមានជ័យសម្រេចបាន៧២ភាគរយ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ លោកនាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត គន់ គីម ប្រធានអនុគណៈកម្មការសាងសង់ស្ដូប ឈ្នះ=ឈ្នះ អន្លង់វែង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ=ឈ្នះ ក្នុងខេត្តឧត្តរមានជ័យ។

នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត គន់ គីម បានឱ្យដឹងថា គិតមកទល់ពេលនេះមានរយៈពេល១៨ខែមកហើយ ដែលការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ=ឈ្នះ សម្រេចបាន ៧២%។ នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិតថ្លែងថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ=ឈ្នះនៅលើចំណុចទីតាំងភ្នំ២០០ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែងនេះ ដោយសារតែជាតំបន់ប្រវត្តិសាស្រ្តមួយដ៏ក្តៅគគុកកាលពីសម័យសង្រ្គាមដែលបានបន្សល់ទុកនូវស្នាកស្នាមនិងវត្ថុតាងផ្សេងៗពីសម័យរបបខ្មែរក្រហម។

នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត ថ្លែងបន្តថា ការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ=ឈ្នះ នៅតំបន់នេះ គឺដើម្បីបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីជំហរដ៏រឹងមាំនិងបង្ហាញពីកក្តាសុខសន្តិភាពរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះផងដែរ។

...

នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត បញ្ជាក់ថា ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ=ឈ្នះនេះ វានឹងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋផងដែរលើវិស័យទេសចរណ៍ ព្រោះរំពឹងថា ស្ដូបនេះនឹងអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទេសចរក្នុងស្រុក និងក្រៅស្រុក ពិសេសនោះពលរដ្ឋប្រទេសជិតខាងអាចមកទស្សនា សិក្សាស្រាវជ្រាវពីរឿងរ៉ាវប្រវត្តិសាស្រ្តផ្សេងៗ ដែលបានបន្សល់ទុកកាលពីសម័យរបបសង្រ្គាមក្នុងតំបន់នេះ៕ ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print