ឃាត់ខ្លួន​ជនជាតិចិន​ចំនួន​ ៤នាក់​ ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន​នៅក្រុងព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ បានចុះស្រាវជ្រាវ​បង្រ្កាប​ករណីជួញដូរគ្រឿងញៀន​ជាក់ស្ដែង​ ឃាត់ខ្លួនជនជាតិចិនចំនួន​ ៤នាក់​ រួមនឹង​វត្ថុតាង​ជាគ្រឿងញៀនជាច្រើន។

ប្រភពដដែលបន្តថា​ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ កាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញនេះ​ បានឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ សហការជាមួយនឹងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដោយមានការសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០៤​ នាក់ ជនជាតិចិន​ នៅចំណុចសណ្ឋាគារ ស៊ីងសាវ័ន ជាន់ទី២៧ បន្ទប់លេខ ២៧០៥ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖
១-ឈ្មោះ​ TOU NI GE ER ភេទប្រុស ជនជាតិចិន​ មុខរបរ​ មិនពិតប្រាកដ ។
២-ឈ្មោះ WU YUN BI LI GE ភេទប្រុស ជនជាតិចិន​ មុខរបរ​ មិនពិតប្រាកដ ។
​៣-ឈ្មោះ​ FANG SHOU ភេទប្រុស​ ​ ជនជាតិចិន​ មុខរបរ​ មិនពិតប្រាកដ ។
៤-ឈ្មោះ​ TAO HUAN ភេទប្រុស​ ​ ជនជាតិចិន​ មុខរបរ​ មិនពិតប្រាកដ ។

ដកហូតវត្ថុតាងរួមមានដូចជា ៖
-ម្សៅពណ៌ស និងថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃសង្ស័យជាសារធាតុញៀនចំនួន ២៣ កញ្ចប់។
-ម្សៅកញ្ចប់អក្សរ JIN TIAO​ សង្ស័យជាសារធាតុញៀនចំនួន​ ២៩​ កញ្ចប់
-ថ្នាំកញ្ចប់ពណ៌ទឹកក្រូច អក្សរ CHALI សង្ស័យជាសារធាតុញៀនចំនួន​ ១៥​ កញ្ចប់
​-ថ្នាំកញ្ចប់ពណ៌ក្រហម អក្សរ FERRARI សង្ស័យជាសារធាតុញៀនចំនួន ០៨ កញ្ចប់
-ថ្នាំកញ្ចប់ពណ៌ស​ លាយពណ៌មាស​ អក្សរ​ HUANG HELOU សង្ស័យជាសារធាតុញៀន​ ចំនួន​ ០៦​ កញ្ចប់
​-ថ្នាំកញ្ចប់ពណ៌មាស​ សញ្ញារូបនាគ​ សង្ស័យជាសារធាតុញៀន​ ចំនួន​ ២០​ កញ្ចប់
​-ថ្នាំកញ្ចប់ពណ៌ក្រហម​ សញ្ញារូបសេះ​ សង្ស័យជាសារធាតុញៀន​ ចំនួន​ ១១​ កញ្ចប់​
​-ថ្នាំកញ្ចប់ពណ៌លឿង​ អក្សរ​ OLD TOWN សង្ស័យជាសារធាតុញៀនចំនួន​ ១៣​ កញ្ចប់
​-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន​ ០១​ គ្រឿង

...

បច្ចុប្បន្នជនសង្ស័យទាំង ០៤​នាក់​ខាងលើ នៅព្រឹក​ថ្ងៃ​ទី​២៩​ ខែសីហា​នេះ​ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ​ ដេីម្បីបន្ដនីតិវិធី​ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print