Update ៖ បងប្អូនប្រជាពលរដ្ឋមេត្តាប្រយ័ត្នបន្តិច ចំពោះសេវាដឹកជញ្ជូនរបស់បុគ្គលខ្លះ នៃក្រុមហ៊ុន Delivery Food Panda ខណៈទាំងខាងក្រុមហ៊ុនក៏គ្មានទំនួលខុសត្រូវដល់អតិថិជន

ចែករំលែក៖

ភ្នំពេញ : ការរកសុីត្រូវប្រកាន់ភ្ជាប់ការទទួលខុសត្រូវ ប្រណាំងប្រជែងពាណិជ្ជកម្មដោយភាពស្មោះត្រង់ បើខ្វះកត្តាទាំងនេះ ក្រុមហ៊ុន ការរកសុី ត្រូវបានប្រឈមនឹងខ្វះទំនុកចិត្តពីដៃគូរ ឬអតិថិជន ជាពុំខាន។

សូមរម្លឹកថា ៖ អតិថិជនម្នាក់បានកម្ម៉ងកាហ្វេ (អារ៉ាប៊ីកា) នៅសាខាខណ្ឌទួលគោក រាជធានីភ្នំពេញ ចំនួន១កែវ ហើយបុគ្គលិក ក្រុមហ៊ុន Delivery Food Panda ជាសេវាដឹកជញ្ជូន ទីបំផុត , បុគ្គលិក ក្រុមហ៊ុន Delivery Food Panda ដឹកជញ្ជូនអោយអតិថិជន មានល្បិចខូច តាមរយៈការទូរស័ព្ទ២ទៅ៣ដង របៀបចុច Miscall, ធ្វើអោយអតិថិជនលើកមិនទាន់ ខលវិញមិនទាន់ ប្រើលេសថាខាងក្រុមហ៊ុន Cancel រួចបិទទូរស័ព្ទ លុបឆាត មិនអោយអតិថិជនទាក់ទងបាន ។ នេះជាចរិកចង់សុីដាច់ទាំងកាហ្វេ និងប្រាក់ដែលអតិថិជន បានទូទាត់រួចរាល់ទៅវិញ។ ករណីបែបទោះជាប្រាក់មិនច្រើន តែពួកគេមានចេតនាអាក្រក់ រំខានដល់អតិថិជន ខាតបង់ពេលវេលា ក្តៅក្រហាយ ហើយជាគំនិតមិនល្អ ប៉ះពាល់ដល់អារម្មណ៍អតិថិជន។
អតិថិជនម្នាក់បាន ប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត”ថា, នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ គាត់បានកម្ម៉ង់ កាហ្វេអារ៉ាប៊ីកា ១កែវ ក្នុងតម្លៃ $៥,១២ , ខាងបុគ្គលិក ក្រុមហ៊ុន Delivery Food Panda ធ្វើស្តាយMisscall ៗ រួចដឹកកាហ្វេមក មិនទាន់ដល់ដៃអតិថិជនផង ក៏ត្រឡប់ទៅវិញ ដោយបញ្ជាក់ថា ខាងក្រុមហ៊ុនគេ Cancel ចោល នៅម៉ោង២និង២២នាទីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ អតិថិជនបន្តថា , បុគ្គលិក ក្រុមហ៊ុន Delivery Food Panda សេវាដឹកជញ្ជូន កាន់លេខទូរស័ព្ទ (087642277) Order #1725 មានចេតនាមិនល្អ ទើបគាត់ដាច់ចិត្តទូរសព្ទទៅកាន់ខាងក្រុមហ៊ុនកាហ្វេ អារ៉ាប៊ីកា នៅសាខាខណ្ឌទួលគោក ដោយគេបញ្ជាក់ : អធ្យាស្រ័យបង អត់ទោសដោយសារតែ មុិញខាងប្អូនអត់បាន Cancel អ្វីទេ ពីព្រោះបុងខាងបង ខាងប្អូនបានអិចសិប ធ្វើជូនបងហើយ ! ហើយ ! តែដោយឡែកខាង Delivery គាត់ Cancel អញ្ចឹង ធ្វើឱ្យកាត់លុយខាងបង ហើយប៉ះពាល់ដល់ខាងក្រុមហ៊ុនប្អូនទៀត។ តំណាងខាងកាហ្វេ អារ៉ាប៊ីកា បានបញ្ជាក់បន្តថា , យ៉ាងណាៗចាំប្អូន ទាក់ទងទៅខាង Panda អោយ ថារឿងហេតុបែបនេះគេត្រូវដោះស្រាយរបៀបម៉េចឱ្យ ! ព្រោះមែនទែនទៅ ជាកំហុសខាង Panda ដោយសារពួកគាត់ខនសឺលចោលបងហើយ អត់ប្រាប់មកខាងក្រុមហ៊ុនប្អូនទេ ហើយអត់ប្រាប់ទៅខាងបងទៀត ធ្វើបែបនេះ ធ្វើឱ្យបងអត់បានកាហ្វេ និងខានបង់ប្រាក់ទៀត ! ។ ដូច្នេះចាំខាងប្អូនព្យាយាមទាក់ទងទៅខាង Panda គាត់សម្រួលនៅកន្លែងនោះឲ្យបង ។
ដោយឡែកបុគ្គលិក ក្រុមហ៊ុន Delivery Food Panda កាន់ទូរស័ព្ទលេខ (087642277) ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានប្រាប់ថា , ខ្ញុំបាទខលទៅគាត់ គាត់មិនលើកហើយមានពេលយូរ ក្រុមហ៊ុនក៏បាន Cancel ចោលទៅ ដូច្នេះមិនមែនខ្ញុំជាអ្នកកាត់លុយទេ។ គឺខាងក្រុមហ៊ុនជាអ្នក Cancel និងកាន់ប្រាក់។ បានបន្តទៀតថា , បើខាងក្រុមហ៊ុនមិនប្រគល់ប្រាក់ឲ្យអតិថិជនវិញទេ ខ្ញុំសូមចេញលុយសងគាត់វិញ ។
សូមបញ្ជាក់ថា : បុគ្គលនៃបុគ្គលិកខ្លះ នៃក្រុមហ៊ុន Delivery Food កំពុងតែធ្វើលេសមិនល្អដាក់អតិថិជន សូមមេត្តាខាងក្រុមហ៊ុន មេត្តាសិក្សា ពីបុគ្គលិកលក្ខណៈ របស់បុគ្គលិករបស់ខ្លួនផង ។
ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»មិនអាចទាក់ទងបានទេពីខាង តំណាងក្រុមហ៊ុន Food Panda ដោយគ្មានលេខទូរស័ព្ទ ។ ទើបឆាតសួរតាមផេកថា ៖ សូមជម្រាបសួរ ! ខ្ញុំពីខាងមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ចង់សួរថា : កាលពីរសៀលម្សិលមុិញ មានបុគ្គលិក ក្រុមហ៊ុន Delivery Food Panda សេវាដឹកជញ្ជូន កាន់លេខទូរស័ព្ទ (087642277) Order #1725 គាត់មិនយកកាហ្វេ អារ៉ាប៊ីកា អោយអតិថិជនផង បែរនិយាយថា, ខាងក្រុមលុបចោលការបញ្ជាទិញ ទាំងខាងក្រុមហ៊ុន កាហ្វេ អារ៉ាប៊ីកា សាខាខណ្ឌទួលគោកបញ្ជាក់ថា ខាងគាត់បានទូទាត់ប្រាក់ហើយ ដូច្នេះតើខាង ក្រុមហ៊ុន Delivery Food Panda មានការទទួលខុសត្រូវទេ ទៅលើបុគ្គលិកសេវាដឹកជញ្ជូន កាន់លេខទូរស័ព្ទ (087642277) Order #1725 ? ។ ទើបខាងអ្នកកាន់ផេកឆាតមកបែបនេះទៅវិញថា ៖ (សួស្តី! អរគុណសម្រាប់ការទាក់ទងមកខាងប្អូន។ ប្រាប់ប្អូនពីរបៀបដែលប្អូនអាចជួយបងបាន ប្អូននឹងទាក់ទងទៅបងក្នុងពេលឆាប់ៗនេះ! ) ។ និងបន្តថា៖ (សម្រាប់បញ្ហាទាក់ទងនឹងការបញ្ជាទិញ សូមផ្តល់នូវលេខកូដបញ្ជាទិញ និងអ៊ីមែលដែលបានចុះឈ្មោះជាមួយ foodpanda ។ ប្អូននឹងធ្វើការត្រួតពិនិត្យ ហើយទាក់ទងបងក្នុងពេលឆាប់ៗនេះ។)

ខាង Panda បញ្ជាក់ទៀតថា ៖ (សម្រាប់ការផ្តល់ជំនួយភ្លាមៗ បងក៏អាចចូលទៅកាន់មជ្ឈមណ្ឌលជំនួយនៅលើកម្មវិធី foodpanda (foodpanda://?c=<kh>&s=hc) ឬគេហទំព័រ (https://www.foodpanda.com.kh)។
P.S. នេះគឺជាការឆ្លើយតបដោយស្វ័យប្រវត្តិ។ )
ពួកយើងសុំទោស តើអ្នកអាចបញ្ជាក់ខ្ញុំថាអ្នកជាដៃគូជាមួយ foodpanda មែនទេ? ។

សូមជម្រាបថា ៖ និយាយរួម ទាំងខាងបុគ្គលិក ក្រុមហ៊ុន Delivery Food Panda សេវាដឹកជញ្ជូន កាន់លេខទូរស័ព្ទ (087642277) Order #1725 , តាំងខាងក្រុមហ៊ុន Delivery Food Panda ហាក់គ្មានឆន្ទះដោះស្រាយដោយលក្ខណះសមស្របជូនអតិថិជន ។ ដូច្នេះសូមបងប្អូនដទៃទៀតមានការប្រុងប្រយ័ត្នចំពោះការទំនុកចិត្តលើសេវាដឹកជញ្ជូនរបស់ ក្រុមហ៊ុន Delivery Food Panda ខណះគ្មានទំនួលខុសត្រូវ ។ ដោយឡែកខាងក្រុមហ៊ុន កាហ្វេ អារ៉ាប៊ីកា បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» អតិថិជនរបស់ខ្ញុំ គាត់បានកម្ម៉ង់របស់ខាងខ្ញុំមែន ជាមួយការទូទាត់ប្រាក់រួចរាល់ ខ្ញុំក៏មិនបាន Cancel ដែរ គ្រាន់តែដឹងថាខាង Panda គាត់ដឹកយកទៅអោយ ខលទូរស័ព្ទប៉ុន្មានដង ឬគាត់និយាយបែបមុិញជាមួយអតិថិជនខ្ញុំអត់បានដឹងទេ ប៉ុន្តែអតិថិជនខ្ញុំប្រាប់ថា ខាងPanda មិនលើកទូរស័ព្ទគាត់ លុបឆាតគាត់ ប្លុកមិនអោយខលចូល នេះជាកំហុសខាង Panda ហើយក៏ធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនខ្ញុំ អតិថិជនខ្ញុំអន់ចិត្តផងដែរ ។

ដោយឡែក​ពាក់ព័ន្ធ​ករណីខាងលេីនេះ​ ក្រុមហ៊ុន​foodpanda បានបញ្ជាក់​ប្រាប់​ភ្នាក់ងារ​កាសែតនគរវត្ត​ និងនគរដ្រេហ្គន​ នៅរសៀល​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ ដោយ​បង្ហាញ​ពីវិដេអូ​ ជា​App​ ​របស់ក្រុមហ៊ុនខ្លួនពីរបៀបចុចតាមការណែនាំ​ ដោយស្នើសុំទៅក្រុមហ៊ុន​ ដើម្បីឱ្យទឹកប្រាក់នោះ​ត្រលប់​មកវិញ​។​ ហើយប្រសិនបើ​ ការស្នើសុំតាមរយៈទូរស័ព្ទ(តាមApp)នោះមិនបានការ​ ចឹងចាំបង​អញ្ជើញ​ទៅទំនាក់ទំនងក្រុមហ៊ុន​ម្ដងទៀត​ ដែលជំនាញខាងបច្ចេកទេស​ ដើម្បីធ្វើការដោះស្រាយជូនបង។

គួរបញ្ជាក់ថា​ ភាពជាក់ស្ដែង​បុគ្គលិក​ក្រុមហ៊ុន​ ​foodpanda​ ក្នុងការដោះស្រាយនេះ​ មើលទៅដូច​ជាគ្មានការទទួលខុសត្រូវ​ចំពោះ​ អតិថិជន​នោះទេ​ ព្រោះ​ការដោះស្រាយនេះ​ បានត្រឹមរុញឱ្យទៅជួបអ្នកនេះ​ អ្នកនោះ​ ធ្វើឱ្យ​អថិជន​បាត់បង់​ទំនុកចិត្ត​លើក្រុមហ៊ុននេះទៀតហើយ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print