ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅតែបំពេញប្រតិបត្តិការណ៍នៅប្រទេសម៉ាលីដដែល ក្រោយមេដឹកនាំស្លាប់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា នៅឯអង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទសប្ដាហ៍នេះ រុស្ស៉ីបានសន្យាបន្តផ្តល់ជំនួយគ្រប់ជ្រុងជ្រោយដល់ប្រទេសម៉ាលីជាទឹកដីដែលកងកម្លាំងប្រហែល ១,០០០នាក់របស់ខ្លួន រួមជាមួយក្រុមទាហានស៊ីឈ្នួល Wagner កំពុងជួយដល់របបយោធានៃរដ្ឋអាហ្រ្វិកខាងលិចមួយនេះ ដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមសកម្មប្រយុទ្ធ។

ឯកអគ្គរដ្ឋទូតរងរុស្ស៉ីប្រចាំនៅ UN លោក ឌីមីទ្រី ប៉ុលយ៉ាន់ស្គី (Dmitry Polyanskiy) បាននិយាយថា «ក្នុងបេសកកម្មរបស់ខ្លួន រុស្ស៉ីនឹងបន្តផ្តល់ជំនួយដល់ម៉ាលី និងដៃគូអាហ្វ្រិកផ្សេងទៀត ដោយឈរលើមូលដ្ឋានទ្វេភាគី សមភាព និងការគោរពគ្នាទៅវិញទៅមក»។
ប្រទេសម៉ាលីបានតស៊ូទប់ស្កាត់ការបះបោររបស់ក្រុមសកម្មប្រយុទ្ធ ISIS ដែលចាក់ឫសក្នុងប្រទេស បន្ទាប់ពីមានការបះបោរមួយក្នុងឆ្នាំ២០១២ ដោយមានការគាំទ្រពីកងកម្លាំងរក្សាសន្តិភាព UN ឬហៅកាត់ថា MINUSMA។ ប៉ុន្តែរបបយោធា ដែលចូលមកគ្រប់គ្រងប្រទេសម៉ាលី កាលពីឆ្នាំ២០២០ បានស្នើសុំឱ្យកងកម្លាំង UN ១៣,០០០នាក់ចាកចេញភ្លាមៗ ជាទង្វើមួយដែលសហរដ្ឋអាមេរិកបកស្រាយថាជាគំនិតរបស់ក្រុម Wagner និងជាហេតុធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខ UN បោះឆ្នោតដើម្បីបិទបញ្ចប់បេសកកម្មរក្សាសន្តិភាពរយៈពេលមួយទសវត្សរ៍របស់ខ្លួន៕ ដោយធីរីណា

...

រូប​ថត​: : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print