ខ្សែបម្រើ Elliot Anderson របស់ក្លិប Newcastle United បានទទួលការកោះហៅជាលើកដំបូងសម្រាប់គាត់ក្នុងការប្រកួតជម្រុះ Euro 2024 នៅទឹកដីសាយប្រ៊ូស (Cyprus) នៅខែក្រោយ និងការប្រកួតមិត្តភាពជាមួយក្រុមអង់គ្លេសនៅ Hampden។
Anderson អាយុ២០ឆ្នាំមកពី Whitley Bay តំណាងឱ្យស្កុតឡេននៅកម្រិតយុវជនដោយជម្រុះតាមរយៈជីដូនរបស់គាត់មកពីGlasgow។ គាត់បានប្តូរសញ្ជាតិដោយលេងឲ្យក្រុមអង់គ្លេសអាយុក្រោម១៩ឆ្នាំក្នុងរយៈពេលខ្លីក្នុងឆ្នាំ២០២១ ប៉ុន្តែបានត្រលប់មកវិញសម្រាប់ការបង្ហាញខ្លួននៅជម្រើសជាតិស្កុតឡេនមួយនៅកម្រិតអាយុក្រោម២១ឆ្នាំកាលពីឆ្នាំមុនវិញ។
Anderson ត្រូវ បាន គេ ប្រើ ជា អ្នក ជំនួស ក្នុង ការ ចេញ ប្រកួត Premier League ៣ លើក ដំបូង របស់ Newcastle នៅរដូវ កាល នេះ។ ស្កុតឡេនកំពុងឈរនៅលើកំពូលតារាងពូល A បន្ទាប់ពីការប្រកួតចំនួន៤។ រីឯក្រុមសាយប្រ៊ូស (Cyprus) បានបើកឆាកជាមួយនឹងការចាញ់៣លើក រួមទាំងចាញ់ ៣–០ នៅ Hampden កាលពីខែមីនាផងដែរ។
បន្ទាប់ពីការប្រកួតនៅ Larnaca នៅថ្ងៃទី៨ ខែកញ្ញា ប្រទេសស្កុតឡេនធ្វើជាម្ចាស់ផ្ទះទទួលក្រុមអង់គ្លេសនៅ៤ថ្ងៃក្រោយមកដើម្បីរំលឹកដល់ការជួបគ្នាលើកដំបូងរវាងប្រទេសទាំងពីរក្នុងឆ្នាំ១៨៧២។ តាមការមើលដោយអ្នកទស្សនា៤,០០០នាក់ លទ្ធផលស្មើ០–០ នៅ Hamilton Crescent, Glasgow ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ FIFA ជាការប្រកួតអន្តរជាតិលើកដំបូង។
ខ្សែការពារ Liam Cooper របស់ក្លិប Leeds United អវត្តមានដោយសាររបួស ខណៈដែលខ្សែការពារ Celtic កីឡាករ Greg Taylor និងខ្សែការពារកណ្តាល Dominic Hyam របស់ក្រុម Blackburn Rovers អាចនឹងជំនួស Nathan Patterson និងScott McKenna ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមជម្រើសជាតិស្កុតឡេនសម្រាប់ត្រៀមប្រកួតថ្ងៃខាងមុខ៖
អ្នកចាំទី ៖ Angus Gunn (Norwich), Liam Kelly (Motherwell), Zander Clark (Hearts)។
ខ្សែការពារ ៖ Andrew Robertson (Liverpool), Kieran Tierney (Real Sociedad), Jack Hendry (Al-Ettifaq), Aaron Hickey (Brentford), Ryan Porteous (Watford), John Souttar (Rangers), Scott McKenna (Nottingham Forest), Nathan Patterson (Everton)។
ខ្សែបម្រើ ៖ Elliot Anderson (Newcastle United), Stuart Armstrong (Southampton), Lewis Ferguson (Bologna), Billy Gilmour (Brighton), Callum McGregor (Celtic), Ryan Jack (Rangers), Scott McTominay (Manchester United), John McGinn (Aston Villa), Kenny McLean (Norwich)។
ខ្សែប្រយុទ្ធ ៖ Che Adams (Southampton), Ryan Christie (Bournemouth), Lyndon Dykes (QPR), Lawrence Shankland (Hearts), Kevin Nisbet (Millwall) ៕ (រូបភាព ៖ BBC Sport)