ជាងសំណង់២នាក់ រងរបួសធ្ងន់ ដោយសារបាក់ជញ្ជាំងផ្ទះរលំសង្កត់ពីលើ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មានករណី​ជាងសំណង់ចំនួន០២នាក់ កំពុងសាងសង់ផ្ទះជូនម្ចាស់ទីតាំង ស្រាប់តែត្រូវជញ្ជាំងដែលបានរៀបរួចហើយបាក់រលំសង្កត់ពីលើ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង​ ព្រោះ​តែការ​ធ្វេសប្រហែស​របស់ពួកគាត់​។

បុរសជាជាងសំណង់ទាំងពីរនាក់ ទី១ឈ្មោះ លី សុខនេន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ ទី២ឈ្មោះ វង់ ថុល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ រងរបួសធ្ងន់ អ្នកទាំងពីរមានទីលំនៅក្នុងភូមិដងរុង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុបុរសពីរនាក់ ដែលជាជាងសំណង់ បានមកធ្វើការសាងសង់ផ្ទះឱ្យម្ចាស់ទីតាំង​ កាលពីម្សិលមិញនេះ​ នៅចំណុចភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ លុះនៅរសៀលថ្ងៃ​ដដែល​នេះពេលកំពុងសាងសង់បុរសជាជាងម្នាក់ បានផ្អែកនឹងជញ្ជាំងដែលបានរៀបរួច ខណៈនោះ ជញ្ជាំងនោះ ស្រាប់តែបាក់រលំសង្កត់ជាងសំណង់ទាំងពីរនាក់ បណ្តាលឱ្យរងរបួសធ្ងន់ ។

...

ក្រោយកេីតហេតុ​ជនរងគ្រោះ​ ត្រូវ​បានសមត្ថកិច្ចមូលដ្ឋានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ​ បច្ចុប្បន្ននៅព្រឹកថ្ងៃទី២៩​ សីហា​នេះ​កំពុង​សម្រាក​ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print