នគរបាល​ស្រុកថ្មគោល​ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីទទួលផលចោរកម្ម

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ ជនត្រូវចោទម្នាក់​ ក្នុងករណីទទួលផលចោរកម្ម​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ថ្មគោល​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​បញ្ជូនទៅកាន់​សាលាដំបូងខេត្ត​បាត់ដំបង​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ នៅព្រឹក​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០២៣នេះ។

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជាពីលោក​ឧត្តមសេ​នី​យ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ កាលពីម្សិលមិញនេះ​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ រួមជា​មួយ កម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលគោកឃ្មុំ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទ​ម្នាក់ នៅចំណុចភូមិ​កៀនកែស​២ ឃុំគោកឃ្មុំ ស្រុកថ្មគោ​ល ខេត្តបាត់ដំបង។

ជនត្រូវចោទ​រូបនេះឈ្មោះ ទេព ភារ័កភេទប្រុស អា​យុ​២៧ឆ្នាំ មា​ន​ទីលំនៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ត្រូវ​បានឃាត់ខ្លួនតាមដីការបង្គាប់ឱ្យចាប់​ខ្លួនលេខ៥៥៦ ព​ស.ពស្រចុះថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០​២៣ របស់លោក ជួន សុរាសី​ ចៅ​ក្រមស៊ើបសួរ​នៃ​សាលាដំបូងខេត្តបាត់ដំបង ចំពោះជនជាប់ចោទខាងលេីពីបទទទួល​ផលចោរកម្មប្រព្រឹត្តនៅ​ចំណុចលើខ្នងប្រឡាយលេខ១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល កាលពីថ្ងៃទី​៣០​ ​ខែឧសភា​ ឆ្នាំ២០២៣ តាមមាត្រា ៣៩៩.៤០០ នៃក្រមព្រហ្មទណ្ឌ។

...

បច្ចុប្បន្នកម្លាំងនគរបាលស្រុករៀបចំសំ​ណុំរឿងបញ្ជូនមកការិយាល័យជំនាញ​ ដើម្បីបន្តតាមនីតិ​វិធី​និងត្រៀម​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ខេត្ត​ផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print